មន្ត្រី LA បើកការស៊ើបអង្កេតរកមូលហេតុពិតនៃភ្លើងឆេះព្រៃ សង្ស័យ មានអ្នកលួចដុត

ពេលនេះ មន្ត្រីទីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃ យ៉ាងសាហាវបំផុត ខណៈមានការសង្ស័យថា...  The post មន្ត្រី LA បើកការស៊ើបអង្កេតរកមូលហេតុពិតនៃភ្លើងឆេះព្រៃ សង្ស័យ មានអ្នកលួចដុត appeared first on Kampuchea Thmey Daily.

មន្ត្រី LA បើកការស៊ើបអង្កេតរកមូលហេតុពិតនៃភ្លើងឆេះព្រៃ សង្ស័យ មានអ្នកលួចដុត

ពេលនេះ មន្ត្រីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃ យ៉ាងសាហាវបំផុត ខណៈមានការសង្ស័យថា វាអាចផ្តើមចេញពីការលួចដុត។

(រូបថត៖ Reuters)

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ LA អ្នកស្រី Kristin Crowley បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ថា មន្ត្រីសរុប២១នាក់ រួមទាំងក្រុមស៊ើបអង្កេតករណីលួចដុត១៦នាក់និងសត្វសុនខហិតក្លិនមួយក្បាលផងដែរ កំពុងធ្វើការលើរឿងនេះ។

ស្របពេលជាមួយគ្នានោះ នាយកផ្នែកអគ្គិភ័យតំបន់ LA លោក Anthony Marrone បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើរកឃើញថា ភ្លើងឆេះព្រៃបណ្តាលឲ្យមានមនុស្សស្លាប់ដ៏មហន្តរាយនេះ បង្កឡើងដោយមនុស្សលួចដុតមែននោះ អ្នកប្រព្រឹត្តនឹងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។

នាយកផ្នែកអគ្គិភ័យតំបន់ LA លោក Anthony Marrone (រូបថត៖ US Pool)

គិតត្រឹមពេលនេះ មានមនុស្សចំនួន៥នាក់ហើយ បានបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ ដែលផ្តើមឡើងដំបូងក្នុងតំបន់ Palisades។

នៅទីនោះ ភ្លើងបានរាលដាលយ៉ាងលឿនដោយសារមានខ្យល់បក់ខ្លាំងនិងព្រៃស្ងួត ហើយឥឡូវ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ៥ ៣០០ត្រូវបានដុតកម្ទេច។

(រូបថត៖ Reuters)

បច្ចុប្បន្ន មានភ្លើងឆេះព្រៃចំនួន៧កន្លែងបានកើតឡើងជាបន្តបន្ទាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈក្រុមពន្លត់ភ្លើង មិនអាចតស៊ូទប់ទល់បានឡើយ ដោយសារតែវាមានទំហំធំពេក។

មនុស្សរាប់ម៉ឺននាក់ក៏ត្រូវបានជម្លៀសចេញចោលផ្ទះសម្បែងផងដែរ ហើយក្រុមមន្ត្រី LA បានចេញការព្រមានថា ស្ថានភាពនឹងមិនធូរស្រាលក្នុងពេលឆាប់ៗនេះឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មូលហេតុ នៃភ្លើងឆេះព្រៃ ដ៏មហន្តរាយនៅ LA

The post មន្ត្រី LA បើកការស៊ើបអង្កេតរកមូលហេតុពិតនៃភ្លើងឆេះព្រៃ សង្ស័យ មានអ្នកលួចដុត appeared first on Kampuchea Thmey Daily.