មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

មន្ត្រីជំនាញ និងក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សសមុទ្របានជួយសង្គ្រោះជីវិតសត្វសមុទ្រ ... The post មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ appeared first on Kampuchea Thmey Daily.

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ក្រោយមានប្រជាពលរដ្ឋរាយការណ៍ថាមានត្រីផ្សោតសមុទ្រមួយហ្វូងបានឡើងមកក្បែរឆ្នេរដែលស្ថិតនៅ ក្នុងសង្កាត់បឹងទូកក្រុងបូកគោរខេត្តកំពត មន្ត្រីជំនាញ និងក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សសមុទ្របានជួយសង្គ្រោះជីវិតសត្វសមុទ្រ បានចុះទៅពិនិត្យ និងបានជួយ​សង្គ្រោះសត្វផ្សោតចំនួន ៣ក្បាលដែលបានឡើងមកក្បែរឆ្នេរ ដែលជាប្រភេទថ្មី Melon_headed whale ពុំធ្លាប់មានអវត្តមាននៅខេត្តកំពតពីមុនមកឡើយ ក្រោយត្រីផ្សោតមួយហ្វូងនេះហែលឡើងមកគឿងក្បែរធ្នេរនេះ នៅចំណុចជិតកំពុងផែ គីឡូ១២ នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ហ្វូងត្រីផ្សោតសមុទ្រទាំងនោះត្រូវបានក្រុមការងារខណ្ខរដ្ឋបាលផលកំពត និងក្រុមការងារអភិរក្សអង្គការជីវិតសត្វសមុទ្របានជួយសង្គ្រោះនាំយកទៅកាន់ទីទឹកជ្រៅវិញដោយសុវត្ថិភាពវិញហើយផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

The post មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ appeared first on Kampuchea Thmey Daily.