មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្សនៅមីយ៉ាន់ម៉ា
របាយការណ៍ពីបណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះក្នុងការជួញដូរមនុស្សដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថាមនុស្សជាង ៦០០០ នាក់មកពី ២១ ... The post មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្សនៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.
របាយការណ៍ពីបណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះក្នុងការជួញដូរមនុស្សដែលបានចេញផ្សាយកាលដើមសប្តាហ៍នេះ បានបង្ហាញថាមនុស្សជាង ៦០០០នាក់មកពី២១ប្រទេសកំពុងត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់់ព័ន្ធការជួញដូរមនុស្ស។
របាយការណ៍កំណត់ថា តំបន់ Mae Sot ក្នុងខេត្ត Tak ជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់សម្រាប់ការជួញដូរមនុស្សដ៏ខ្លាំងបំផុតក្នុងប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាមនេះ។ ក្រុមឧក្រិដ្ឋជនឆ្លងដែនរបស់ចិន បានកេងប្រវ័ញ្ចតំបន់នេះ ដោយមានការគាំទ្រពីក្រុមប្រដាប់អាវុធក្នុងស្រុក រួមទាំងកងកម្លាំងឆ្មាំព្រំដែន Karen របស់មីយ៉ាន់ម៉ា (BGF) ដែលពីមុនត្រូវបានគេស្គាល់ថាជាយោធាប្រជាធិបតេយ្យ Karen Buddhist Army (DKBA)។
ជនរងគ្រោះទាំងនោះ រួមទាំងជនជាតិចិនចំនួន៣៩០០នាក់ ដែលទទួលរងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ ហើយគ្រួសាររបស់ពួកគេប្រឈមនឹងការទាមទារថ្លៃលោះហួសហេតុ។
កាលពីថ្ងៃសុក្រ បណ្តាញសង្គមស៊ីវិល រួមជាមួយនឹងតំណាងមកពីប្រទេសចំនួនប្រាំបួន ដូចជា កេនយ៉ា បង់ក្លាដែស ប្រេស៊ីល អេត្យូពី ប៉ាគីស្ថាន ហ្វីលីពីន ឡាវ កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន បានដាក់លិខិតចំហរតាមប្រព័ន្ធអនឡាញទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (NHRC) ដោយស្នើសុំ អន្តរាគមន៍បន្ទាន់ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារការជួញដូរនៅមីយ៉ាន់ម៉ា។
ជនរងគ្រោះជាច្រើនត្រូវបានទាក់ទាញទៅប្រទេសថៃដោយការសន្យាថា នឹងមានការងារធ្វើដែលមានប្រាក់ខែល្អ ហើយត្រូវបានជួញដូរជាបន្តបន្ទាប់ទៅប្រទេសមីយ៉ាន់ម៉ា។ ជនរងគ្រោះដែលបានរួចខ្លួនបានរៀបរាប់អំពីការធ្វើទារុណកម្មម្តងហើយម្តងទៀត បានរងអំពើទណ្ឌកម្មដូចជាឆក់ខ្សែភ្លើង ការគំរាមកំហែងសម្លាប់យកសរីរាង្គជាដើម។
ការដុតកំដៅជាមួយទឹកក្តៅ ការបង្ខំឱ្យធ្វើការក្នុងរឿងឆបោកតាមអនឡាញ និងការវាយនឹងដំបងរយៈពេល ២០នាទីក៏ដោយ។ ស្ត្រីមានផ្ទៃពោះក៏ត្រូវបានគេរាយការណ៍ថាបង្ខំឱ្យកាន់ធុងទឹកធ្ងន់ៗជាការដាក់ពិន័យផងដែរ។
អ្នករស់រានមានជីវិតជនជាតិបង់ក្លាដែសម្នាក់ដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើការបានបីខែបានពណ៌នាអំពីស្ថានភាពធ្ងន់ធ្ងរថា៖ «ថៅកែចិនមិនខ្វល់ថាពួកគេរស់ឬស្លាប់ទេ។ ទ័ពKaren បានលុយពីចិន ហើយចាប់ដាក់គុក បើយើងមិនស្តាប់បង្គាប់។ យើងត្រូវបានគេប្រើឱ្យធ្វើការពី ១៧-១៨ ម៉ោងជារៀងរាល់ថ្ងៃ។
អាហារមិនអាចបរិភោគបានគ្រប់គ្រាន់ ហើយយើងជាច្រើនរស់បានដោយគ្រាន់តែផឹកទឹកប៉ុណ្ណោះ។ លើសពីនេះប្រសិនបើមិនបានសម្រេចគោលដៅ អ្នកទោសត្រូវធ្វើការរហូតដល់ទៅ ២៤ ម៉ោងក្នុងមួយថ្ងៃ»។
ទោះបីជាមានការតវ៉ាជាអន្តរជាតិ និងការខិតខំប្រឹងប្រែងផ្នែកការទូតក៏ដោយ ក៏វឌ្ឍនភាពមានភាពយឺតយ៉ាវ បើទោះបីជាវិបត្តិនេះបានធ្វើឱ្យមានចំណងជើងទូទាំងពិភពលោកបន្ទាប់ពីការចាប់ជំរិត និងជួយសង្គ្រោះតារាសម្ដែងចិន Xingxing ដ៏ល្បីឈ្មោះក៏ដោយ។
យ៉ាងណាមិញផលប៉ះពាល់សេដ្ឋកិច្ចនៃប្រតិបត្តិការជួញដូរទាំងនេះក៏មានសារៈសំខាន់ផងដែរ។ បើតាមរបាយការណ៍ឆ្នាំ ២០២៤ ពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា អង្គការឧក្រិដ្ឋកម្មនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រកចំណូលបានប្រហែល ៤៣.៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ តាមរយៈសកម្មភាពខុសច្បាប់ រួមទាំងការបោកប្រាស់តាមអ៊ីនធឺណិត ធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពទាំងកម្រិតតំបន់ និងពិភពលោក៕
អត្ថបទ៖ ប៊ុន សុភាព
The post មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្សនៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.