មកដឹងចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ព្រាប សុវត្ថិ
ជាមួយនឹងទេពកោសល្យនៃការច្រៀង ដែលអាចបត់បែនបានគ្រប់ទម្រង់នៃបទ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបន្តភាពល្បីល្បាញក្នុងវិថីសិល្បៈ The post មកដឹងចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ព្រាប សុវត្ថិ appeared first on Kampuchea Thmey Daily.
ជាមួយនឹងទេពកោសល្យនៃការច្រៀង ដែលអាចបត់បែនបានគ្រប់ទម្រង់នៃបទ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបន្តភាពល្បីល្បាញក្នុងវិថីសិល្បៈ ជិត ៣ទសវត្សរ៍ ទោះបច្ចុប្បន្នកំពុងស្ថិតក្នុងវិស័យឧស្សាហកម្មតន្រ្តីទំនើក៏ដោយក្តី។
បើជាអ្នកគាំទ្រឧកញ៉ា ព្រាប សុវត្ថិ ច្រើនឆ្នាំមកនេះ ប្រាកដជាបានជ្រាបហើយពីចំណុចពិសេសដាច់ពីគេរបស់លោក ក្នុងទម្រង់សិល្បៈនៃការច្រៀង ដែលមិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ នៅអាចបត់បែនលើកដាក់ បង្ហើរសូរសៀង តាមតុងខ្ពស់ទាបបានធម្មតា មិនថាបែបមនោសញ្ចេតនា ប្រជាប្រិយ ឬ Hip Hop ។
អ្វីទៅជាចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ឧកញ៉ា ព្រាប សុវត្ថិ?
១. សម្រែករ៉ក
ក្រៅពីបទមនោសញ្ចេតនា កំពូលតារាចម្រៀងរូបនេះ អាចប្រើប្រាស់សំឡេងបែបរ៉កយ៉ាងពិសេស ក្នុងចម្រៀងដែលប្រើតុងខ្ពស់បំផុត តាមរយៈបទ “Lady” ដែលអាចពណ៌នាបានថាមិនធម្មតា ក៏ព្រោះតែ មិនមែនមានត្រឹមទឹកដមសំនៀងពីរោះផ្អែមប៉ុណ្ណោះទេ លោកនៅអាចបត់បែនលើកដាក់ បង្ហើរសូរសៀង តាមតុងខ្ពស់ទាបបានធម្មតា ទោះស្រែកក៏មិនបែកសំឡេងហើយក៏មិនផ្លាត់នោះដែរ។
តួយ៉ាង មកដល់ពេលនេះ ក៏ពុំទាន់មានតារាខ្មែររូបណាអាច cover មួយបទនេះ ជាមួយនឹងសម្រែកកម្រិតលោកបានឡើយ ខណៈក្នុងសម្រែកមួយបទនេះទៀតសោត គឺមិនមែនត្រឹមតែច្រៀងស្រែកឱ្យតែបាននោះទេ គឺមានក្លែមទាំងភាពចុកចាប់នៃមនោសញ្ចេតនា មានថ្នម និងពិរោះថែមទៀត។
២. ទឹកដមសំនៀង ដែលមានភាសានៃអារម្មណ៍
ពិតណាស់ ចំពោះបទមនោសញ្ចេតនា គឺជាអ្វីដែលតារាចម្រៀងប្រុសស្រីគ្រប់រូប អាចធ្វើបានជាមួយទឹកដមសំនៀង ពីរោះរណ្តំ និងអាចឱ្យអ្នកស្តាប់ទោរទន់ទៅតាមបទចម្រៀង តាមទេពកោសល្យរៀងៗខ្លួន។ ចំណែកឯកំពូលតារាចម្រៀង ព្រាប សុវត្ថិ ឯណេះវិញ ក៏មិនធម្មតាដែរ ជាមួយនឹងបទមនោសញ្ចេតនារាប់រយពាន់បទ បិតាមនោសញ្ចេតនារូបនេះ តែងធ្វើឱ្យអ្នកស្តាប់ទទួលអារម្មណ៍លួងលោម ផ្អែមល្ហែម ឬទុក្ខសោកបង្កប់ន័យស្នេហ៍ ឱ្យមានឥន្ទ្រីយារម្មណ៍ទៅតាមចម្រៀងជានិច្ច មិនថាចម្រៀងមនោសញ្ចេតនាបែបរីករាយ ឬទុក្ខព្រួយនោះទេ។
៣. ទេពកោសល្យថ្មី ជាមួយចម្រៀងរ៉េប
ជាការកត់សម្គាល់ ក្រោយពេលដែលតារាចម្រៀងជួរមុខរូបនេះ បោះជំហានថ្មីជាមួយផលិតកម្ម Galaxy Navatra លោកបានបង្ហាញមុខមាត់ថ្មី ក្នុងយុគសម័យតន្ត្រីរ៉េប ទោះជាអ្វីដែលលោកពុំធ្លាប់ធ្វើពីមុន ប៉ុន្តែលោកនៅតែអាចធ្វើបាន មិនចាញ់តារាជំនាន់ក្រោយនោះឡើយ។ តាមរយៈចម្រៀងរ៉េប លោកបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលផងដែរ ក៏ព្រោះតែមិនត្រឹមតែអាចបង្ហើរសំនៀងពីរោះ ម៉ាត់ៗច្បាស់ ហើយបើទោះបីជាលើកឡើងដាក់ចុះ បត់បែនរហ័សយ៉ាងណាក្តី ក៏មិនបំភ្លេចទឹកដមនៃភាសាអារម្មណ៍នោះដែរ។
ក្រៅពីចំណុច ៣ធំៗនៃការប្រើប្រាស់ទេពកោសល្យច្រៀង ឧកញ៉ា ព្រាប សុវត្ថិ នៅមានចំណុចពិសេសជាច្រើនទៀត ដែលគាំទ្រដល់ក្តីស្រមៃក្នុងអាជីពជាតារាចម្រៀងរបស់លោក ឱ្យបន្តមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងរក្សាបាននូវប្រជាប្រិយភាពមកដល់ពេលនេះ។ ខណៈមហាជនសុទ្ធតែបានជ្រាបថា កំពូលតារាចម្រៀងរូបនេះ ពោរពេញដោយសមត្ថភាព និងទេពកោសល្យច្រៀងមិនធម្មតា អាចអមដំណើរយុគតន្ត្រីសម័យជាមួយតារាជំនាន់ក្រោយបាន៕
The post មកដឹងចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ព្រាប សុវត្ថិ appeared first on Kampuchea Thmey Daily.