ប្រធានាធិបតីអ៊ឺរី់ង់ គ្រោងនឹងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងមូស្គូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី ១៧ ខែមករាខាងមុខនេះ។ លោកPezeshkian និងសមភាគីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រមួយចំនួនផងដែរ នៅក្នុងអំឡុងពេលទស្សនកិច្ច។ ប្រភពរបស់RIA ដដែលបាន​ប្រកាសថា​ដំណើរ​ទស្សនកិច្ច ​នាពេល​ខាង​មុខ​នេះ​គឺនឹងធ្វើឡើង នៅចំណ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្នុងនោះមានការអះអាង និងលើក​ឡើង​ពីសំណាក់​ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​រុស្ស៊ីគឺលោក Kazem Jalaliផងដែរ។ លោកPezeshkian បានធ្វើដំណើរចុងក្រោយ ទៅកាន់ប្រទេសរុស្ស៊ីក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ។ ក្នុងនោះផងដែរវិមានក្រឹមឡាំង បាននិយាយនៅពេលនោះថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ី កំពុងកើនឡើង ហើយថាពួកគេនឹងឈានដល់កម្រិតនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគតឆាប់ៗនេះ៕ ប្រែសម្រួល៖ ស៊ុន លី

ប្រធានាធិបតីអ៊ឺរី់ង់ គ្រោងនឹងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងមូស្គូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី ១៧ ខែមករាខាងមុខនេះ។

លោកPezeshkian និងសមភាគីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រមួយចំនួនផងដែរ នៅក្នុងអំឡុងពេលទស្សនកិច្ច។

ប្រភពរបស់RIA ដដែលបាន​ប្រកាសថា​ដំណើរ​ទស្សនកិច្ច ​នាពេល​ខាង​មុខ​នេះ​គឺនឹងធ្វើឡើង នៅចំណ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្នុងនោះមានការអះអាង និងលើក​ឡើង​ពីសំណាក់​ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​រុស្ស៊ីគឺលោក Kazem Jalaliផងដែរ។

លោកPezeshkian បានធ្វើដំណើរចុងក្រោយ ទៅកាន់ប្រទេសរុស្ស៊ីក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ។ ក្នុងនោះផងដែរវិមានក្រឹមឡាំង បាននិយាយនៅពេលនោះថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ី កំពុងកើនឡើង ហើយថាពួកគេនឹងឈានដល់កម្រិតនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគតឆាប់ៗនេះ៕

ប្រែសម្រួល៖ ស៊ុន លី