ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងជានឹងមិនបង្ហាញខ្លួន សម្រាប់ការសាកសួរនៅថ្ងៃស្អែកនេះទេ

សេអ៊ូល៖ មេធាវីរបស់លោកបានឲ្យដឹង នៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ទំនងជាមិនបង្ហាញខ្លួនសម្រាប់ការ សាកសួរនៅសប្តាហ៍នេះ ដូចដែលបានស្នើសុំដោយក្រុមស៊ើបអង្កេត ដែលគ្រប់គ្រងសំណុំរឿងច្បាប់អាជ្ញាសឹកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមស៊ើបអង្កេតកំពុងស្វែងរកការសាកសួរលោក Yoon ដោយផ្ទាល់ជុំវិញការជាប់ពាក់ព័ន្ធរបស់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ក្រោមការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាច ហើយបានស្នើឱ្យលោកបង្ហាញខ្លួន ដើម្បីសាកសួរកាលពីថ្ងៃពុធស្អែកនេះ។ លោក Seok Dong-hyeon មេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានឲ្យដឹងថា លោក Yoon ផ្តល់អាទិភាពលើដំណើរការរបស់ តុលាការធម្មនុញ្ញលើការចោទប្រកាន់របស់លោក ហើយថាលោកគ្រោងនឹង ចេញសេចក្តីថ្លែងការណ៍ ស្តីពីជំហររបស់លោកលើការកាត់ក្តី បន្ទាប់ពីថ្ងៃបុណ្យណូអែល ៕ ប្រែសម្រួល ឈូក បូរ៉ា

ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងជានឹងមិនបង្ហាញខ្លួន សម្រាប់ការសាកសួរនៅថ្ងៃស្អែកនេះទេ

សេអ៊ូល៖ មេធាវីរបស់លោកបានឲ្យដឹង នៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ទំនងជាមិនបង្ហាញខ្លួនសម្រាប់ការ សាកសួរនៅសប្តាហ៍នេះ ដូចដែលបានស្នើសុំដោយក្រុមស៊ើបអង្កេត ដែលគ្រប់គ្រងសំណុំរឿងច្បាប់អាជ្ញាសឹកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមស៊ើបអង្កេតកំពុងស្វែងរកការសាកសួរលោក Yoon ដោយផ្ទាល់ជុំវិញការជាប់ពាក់ព័ន្ធរបស់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ក្រោមការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាច ហើយបានស្នើឱ្យលោកបង្ហាញខ្លួន ដើម្បីសាកសួរកាលពីថ្ងៃពុធស្អែកនេះ។

លោក Seok Dong-hyeon មេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានឲ្យដឹងថា លោក Yoon ផ្តល់អាទិភាពលើដំណើរការរបស់ តុលាការធម្មនុញ្ញលើការចោទប្រកាន់របស់លោក ហើយថាលោកគ្រោងនឹង ចេញសេចក្តីថ្លែងការណ៍ ស្តីពីជំហររបស់លោកលើការកាត់ក្តី បន្ទាប់ពីថ្ងៃបុណ្យណូអែល ៕

ប្រែសម្រួល ឈូក បូរ៉ា