បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ

ប្រទេសថៃ បានចេញការព្រមានឲ្យអ្នកក្រុងបាងកក និងពលរដ្ឋរស់នៅតំបន់ជុំវិញនោះ ប្រុងប្រយ័ត្នព្រោះថា នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ នឹងមានព្យុះខែប្រាំងមួយ... The post បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.

បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ

ប្រទេសថៃ បានចេញការព្រមានឲ្យអ្នកក្រុងបាងកក និងពលរដ្ឋរស់នៅតំបន់ជុំវិញនោះ ប្រុងប្រយ័ត្នព្រោះថា នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ នឹងមានព្យុះខែប្រាំងមួយរំកិលខ្លួនចូលមកដល់ បង្កឲ្យមានភ្លៀងធ្លាក់ធ្ងន់ធ្ងរនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង។

(រូបថត៖ Nation)

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមនិងចុះផ្សាយដោយ Bangkok Post កាលពីថ្ងៃពុធទី៥ខែមីនាឆ្នាំ២០២៥, ដំបូងព្យុះនឹងវាយប្រហារតំបន់ភាគខាងជើងនិងកណ្តាលសិន រួចដល់ចុងសប្តាហ៍ទើបធ្វើដំណើរទៅវាយប្រហារទីក្រុងបាងកក រួមទាំងខេត្ត Prachuap Khiri Khan និង Chumphon ជាដើម។

អាស្រ័យហេតុនេះ ទើបនាយកដ្ឋាន ចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ជាពិសេសត្រូវប្រយ័ត្នចំពោះករណីដែលអាចមានការបាក់ដើមឈើសង្កត់លើ។

(រូបថត៖ Bangkok Post)

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនាដល់ឧសភា គឺជាពេលដែលប្រទេសថៃ ជួបប្រទះរលកកម្តៅខ្លាំងបំផុត ហើយរុញសីតុណ្ហភាពឲ្យឡើងខ្ពស់និងមានសំណើម។

លក្ខខណ្ឌទាំងនេះ អាចបង្កើតឲ្យមានព្យុះផ្គររន្ទះ​ បង្កជាជំនន់ទឹកភ្លៀង រំខានដល់ការធ្វើចរាចរណ៍ និងបង្កការរអាក់រអួលដល់ចរន្តអគ្គិសនី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះមួយទៀត ចូលដល់ប្រទេស វៀតណាម

The post បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ appeared first on Kampuchea Thmey Daily.