បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​

អណ្ដូងជីក​រ៉ែ​ត្បូង​មួយ​បាន​បាក់​នៅ​ខេត្ត​ Hpakant រដ្ឋ​ Kachin ប្រទេសមីយ៉ាន់ម៉ា លិច​ផ្ទះ​ជាង ៥០​ខ្នង និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​... The post បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​ appeared first on Kampuchea Thmey Daily.

បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​

អណ្ដូងជីក​រ៉ែ​ត្បូង​មួយ​បាន​បាក់​នៅ​ខេត្ត​ Hpakant រដ្ឋ​ Kachin ប្រទេសមីយ៉ាន់ម៉ា លិច​ផ្ទះ​ជាង៥០​ខ្នង និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ​The Nation នៅថ្ងៃទី១៤ខែមករានេះ។

(រូបភាព៖ Xinhua)

យោងតាមក្រុមអ្នកជួយសង្គ្រោះ ការបាក់ស្រុតនេះបណ្តាលឱ្យដីខ្ទេចខ្ទី និងភក់ល្បាប់ហូរចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សរាប់សិបនាក់បាត់ខ្លួន។ មកទល់ពេលនេះ សាកសពចំនួន ១២នាក់ ត្រូវបានរកឃើញ ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។ គេមិនទាន់អាចបញ្ជាក់ចំនួនពិតប្រាកដនៃអ្នកស្លាប់និងរបួសនៅឡើយទេ ខណៈតំបន់នេះរួមមានសង្កាត់ចំនួនពីរ ហើយមនុស្សជាច្រើនត្រូវនាំទៅតាមទឹក។ តាមអ្វីដែលក្រុមជួយសង្គ្រោះអាចប៉ាន់ស្មានបាន ទំនងជាមានជនរងគ្រោះជាង ៣០ នាក់។

សាក្សី​បាន​ប្រាប់​ថា ការ​បាក់​ដី​នេះ​បាន​កើត​ឡើង​ដោយសារ​ដី​សម្រាម​ដែល​ក្រុមហ៊ុន​បានចាក់​មានទម្ងន់ខ្លាំងបណ្ដាល​ឱ្យ​មាន​ដី​ខ្សាច់​ពី​ក្រោម​ដី​ហៀរ​មក​ទម្លុះ​អណ្ដូងរ៉ែនេះ។ ទីតាំងរុករករ៉ែនេះដំណើរការដោយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយមេដឹកនាំ KIA (កងទ័ពឯករាជ្យ Kachin)។

បច្ចុប្បន្ននេះ មិនទាន់មានបញ្ជីឈ្មោះអ្នកបាត់ខ្លួនច្បាស់លាស់ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែមានភស្តុតាងបញ្ជាក់ថាមាន គ្រួសារទាំងមូល រួមទាំងកុមារ ស្ថិតក្នុងចំណោមអ្នកដែលបាត់ខ្លួន។ មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីកាយភក់ និងស្រង់សាកសពចេញ។

គួរបញ្ជាក់ថាចាប់តាំងពីការផ្លាស់ប្តូរនយោបាយដោសាររដ្ឋប្រហារក្នុងឆ្នាំ ២០២១ មក ប្រតិបត្តិការរុករករ៉ែត្បូងថ្មជាផ្លូវការនៅខេត្ត Hpakant ត្រូវបានផ្អាក។ ទោះបីជាយ៉ាងណាក៏ដោយ ការជីកយករ៉ែខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្ត ដែលជារឿយៗបណ្តាលឱ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ដល់ជីវិត ដូចជាការបាក់ដី និងការបាក់អណ្ដូងជាដើម។ កាលពីខែកក្កដាឆ្នាំ២០២០មាន ឧបទ្ទវហេតុដ៏សាហាវបំផុតមួយនៅក្នុងខេត្ត Hpakant នេះបានកើតឡើងនៅការដ្ឋានជីកយករ៉ែត្បូងនៅភូមិ Wai Kha សម្លាប់កម្មកររ៉ែជាង ១៩០ នាក់៕

(រូបភាព៖ The Nation)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post បាក់​​អណ្តូងរ៉ែ​នៅ​មី​យ៉ាន់​ម៉ា លិច​ផ្ទះ​៥០​ខ្នង សម្លាប់មនុស្ស១២​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​ appeared first on Kampuchea Thmey Daily.