​បង្ខិត​​សេវា​កៀក​​ដល់​ពលរដ្ឋ ក្រសួង​មហាផ្ទៃ​​ បង្កើត​ទីស្នាក់ការ​​ធ្វើ​លិខិត​ឆ្លង​ដែន​​ដល់​ខេត្ត​សៀមរាប​

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពីការដាក់ឱ្យដំណើរការ..... The post ​បង្ខិត​​សេវា​កៀក​​ដល់​ពលរដ្ឋ ក្រសួង​មហាផ្ទៃ​​ បង្កើត​ទីស្នាក់ការ​​ធ្វើ​លិខិត​ឆ្លង​ដែន​​ដល់​ខេត្ត​សៀមរាប​ appeared first on Kampuchea Thmey Daily.

​បង្ខិត​​សេវា​កៀក​​ដល់​ពលរដ្ឋ ក្រសួង​មហាផ្ទៃ​​ បង្កើត​ទីស្នាក់ការ​​ធ្វើ​លិខិត​ឆ្លង​ដែន​​ដល់​ខេត្ត​សៀមរាប​

ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ។

សេចក្តីជូនដំណឹង​នៃ​​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃ​ក្រសួង​មហាផ្ទៃបាន​បញ្ជាក់ថា ដោយមានកិច្ចសហការជាមួយរដ្ឋបាល​ខេត្តសៀមរាប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងដាក់ឱ្យដំណើរការទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ។

ទីតាំងផ្តល់សេវាផ្តល់លិខិតឆ្លងដែនគឺ​នៅជាន់ទី២ ផ្សារទំនើប The Heritage Walk នៅ​អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

The post ​បង្ខិត​​សេវា​កៀក​​ដល់​ពលរដ្ឋ ក្រសួង​មហាផ្ទៃ​​ បង្កើត​ទីស្នាក់ការ​​ធ្វើ​លិខិត​ឆ្លង​ដែន​​ដល់​ខេត្ត​សៀមរាប​ appeared first on Kampuchea Thmey Daily.