នាវាកងទ័ពជើងទឹកកាណាដាចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកកាណាដាដែលមានទម្ងន់ផ្ទុក ៥១០០ តោន បណ្ដោយ ១៣៤,៧ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ជម្រៅទឹក ៧,៥ ម៉ែត្រ ល្បឿនខ្ពស់ ៣០ knots និងមានឧទ្ធម្ភាគចក្រ CH-148 បានចូលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃ ១ កុម្ភៈ ។នេះបើយោងតាមប្រភពពីកងទ័ពជើងទឹក។ នាវាកងទ័ពជើងទឹកកាណាដានេះ មានឈ្មោះថា HMCS ottawa ដឹកនាំដោយវរនាវីទោ Adriano Lozer មេបញ្ជាការនាវា កងទ័ពជើងទឹកកាណាដា ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១-៤ ខែកុម្ភៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-កាណាដា)៕

ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកកាណាដាដែលមានទម្ងន់ផ្ទុក ៥១០០ តោន បណ្ដោយ ១៣៤,៧ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ជម្រៅទឹក ៧,៥ ម៉ែត្រ ល្បឿនខ្ពស់ ៣០ knots និងមានឧទ្ធម្ភាគចក្រ CH-148 បានចូលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃ ១ កុម្ភៈ ។នេះបើយោងតាមប្រភពពីកងទ័ពជើងទឹក។

នាវាកងទ័ពជើងទឹកកាណាដានេះ មានឈ្មោះថា HMCS ottawa ដឹកនាំដោយវរនាវីទោ Adriano Lozer មេបញ្ជាការនាវា កងទ័ពជើងទឹកកាណាដា ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១-៤ ខែកុម្ភៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-កាណាដា)៕



