នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសាលារាជធានីភ្នំពេញដាក់រនាំងពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ​ The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសាលារាជធានីភ្នំពេញដាក់រនាំងពុះចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ ​បន្ទាប់ពីឃើញមានករណីគ្រោះថ្នាក់នៅលើផ្លូវនេះកើតឡើងច្រើន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងដោយចង្អុលបង្ហាញទៅអភិបាលរាជធានីរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវខាងលើ ជាមួយការបង្កើនការប្រុងប្រយ័ត្ន ការអនុវត្តន៍​ច្បាប់ និងត្រួតពិនិត្យជាតិស្រវឹង។

សម្ដេចថា៖ «ផ្លូវ៦០ម៉ែត្រនេះត្រូវរៀបចំ។ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង គាត់បានបញ្ជាក់ថាឱ្យរៀបចំដែកដាក់កណ្ដាលផ្លូវហ្នឹងទៅ»។

គួរឱ្យដឹងដែរថាកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានក្លាយជាចំណុចចាប់អារម្មណ៍មួយបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាបន្តបន្ទាប់លើផ្លូវដ៏ធំមួយនេះ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បង្កឡើងអ្នកបើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង បានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យភាគីម៉ូតូ ស្លាប់៣នាក់ (ឪពុក និងកូន២នាក់) រួមទាំងប្រពន្ធរងរបួសធ្ងន់។

ក្រោយគ្រោះថ្នាក់នេះស្នងការរាជធានីភ្នំពេញ​បានចាប់ផ្ដើមដាកកាម៉េរ៉ាចាប់ល្បឿន និងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ appeared first on Kampuchea Thmey Daily.