ធ្លាក់ឧទ្ធម្ភាគចក្រនៅថៃសម្លាប់មន្ត្រីប៉ូលិសថ្នាក់ខ្ពស់៣នាក់
មន្ត្រីប៉ូលិស៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ នៅថ្ងៃសៅរ៍នេះ ខណៈការស៊ើបអង្កេតត្រូវបានបញ្ជាឲ្យធ្វើបន្ទាន់... The post ធ្លាក់ឧទ្ធម្ភាគចក្រនៅថៃសម្លាប់មន្ត្រីប៉ូលិសថ្នាក់ខ្ពស់៣នាក់ appeared first on Kampuchea Thmey Daily.

មន្ត្រីប៉ូលិសថៃ៣រូបបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅរសៀលថ្ងៃសៅរ៍នេះ។ យោងបណ្តាញសង្គមសារព័ត៌មានថៃ។

សេចក្តីរាយការណ៍បឋមដែលបានបង្ហាញលើបណ្តាញសង្គមនៃសារព័ត៌មាន Khaosod បានអះអាងថា មន្ត្រីប៉ូលិស៣នាក់ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ មាន អនុសេនីយ៍ទោ Prateung Chulert (អ្នកបើកបរ) ឧត្តមសេនីយ៍ទោ Songpol Boonchai (អ្នកបើកបរយន្តហោះ) និងអនុសេនីយ៍ទោ Tinnakrit Suwannanoy ដែលជាជាងជុសជុល (មេកានិច។
សេចក្តីរាយការណ៍បន្តថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង១ និង១០នាទីរសៀល នៅថ្ងៃសៅរ៍ទី២៤ ខែឧសភា ដែលឧទ្ធម្ភាគចក្រ ម៉ាក Royal Thai BELL 212 បានធ្លាក់នៅតំបន់ Ban Nong Kok ឃុំ Ao Noi ស្រុក Muang ខេត្ត Prachuap Khiri Khan។
អគ្គស្នងការនគរបាលជាតិ លោក Kittiratt Panpetch អគ្គស្នងការនគរបាលជាតិ បានចូលរួមរំលែកទុក្ខចំពោះ។
ស្នងការនគរបាលថៃបានបញ្ជាឲ្យអង្គភាពពាក់ព័ន្ធចុះស៊ើបអង្កេតករណីនេះជាបន្ទាន់ ហើយផ្តល់ជំនួយ និងសីលធម៌ដល់គ្រួសារសព៕
ដោយ រ៉ាន់ រើយ

The post ធ្លាក់ឧទ្ធម្ភាគចក្រនៅថៃសម្លាប់មន្ត្រីប៉ូលិសថ្នាក់ខ្ពស់៣នាក់ appeared first on Kampuchea Thmey Daily.