ទីបំផុតរកឃើញក្រុមខ្លាំង ៤ ជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជាផ្លូវការ

ទីបំផុតក្នុងឃើញក្រុមខ្លាំងទាំង ៤ ឡើងមកជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយរួចរាល់... The post ទីបំផុតរកឃើញក្រុមខ្លាំង ៤ ជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជាផ្លូវការ appeared first on Kampuchea Thmey Daily.

ទីបំផុតរកឃើញក្រុមខ្លាំង ៤ ជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជាផ្លូវការ

ទីបំផុតក្នុងឃើញក្រុមខ្លាំងទាំង ៤ ឡើងមកជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយរួចរាល់។

ពាន UCL

ការប្រកួតវគ្គ ៨ ក្រុមពាន UCL បានបញ្ចប់ត្រឹមយប់មិញនេះ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ មេសា ក្នុងនោះ Paris Saint-Germain បានយកឈ្នះ Aston Villa នៅវគ្គប៉េណាល់ទី ៥-៤ បន្ទាប់ពីស្មើគ្នាសរុបលទ្ធផលទាំង ២ ជើង ២-២។

ចំណែក ៣ គូទៀត គឺ Barcelona បានយកឈ្នះ Borussia Dortmund សរុបលទ្ធផលទាំង ២ ជើងទី ៥-៣, Arsenal បានយកឈ្នះ Real Madrid សរុបលទ្ធផលទាំង ២ ជើង ៥-១ និង Inter Milan បានយកឈ្នះ Bayern Munich សរុបលទ្ធផលទាំង ២ ជើង ៤-៣។

ក្រុមទាំង ៤ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ជាមួយគ្នានេះ ក្រុមដែលត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញជាផ្លូវការហើយដែរ ដោយ PSG ត្រូវជួបជាមួយ Arsenal និង Barcelona ត្រូវជួបជាមួយ Inter Milan។

សូមបញ្ជាក់ថា PSG ត្រូវជួប Arsenal ជើងទី ១ នៅថ្ងៃទី ៣០ ខែ មេសា និងជើងទី ២ នៅថ្ងៃទី ៨ ខែ ឧសភា។ ដោយឡែក Barcelona វិញ ត្រូវជួប Inter Milan ជើងទី ១ នៅថ្ងៃទី ១ ខែ ឧសភា និងជើងទី ២ នៅថ្ងៃទី ៧ ខែ ឧសភា៕

ក្រុមត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អត្ថបទ៖ សេម កុសល

The post ទីបំផុតរកឃើញក្រុមខ្លាំង ៤ ជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជាផ្លូវការ appeared first on Kampuchea Thmey Daily.