​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ចំនួន​អ្នកស្លាប់​​​បាន​កើន​ដល់​​​៤៤​​នាក់ អ្នក​រងបួស​មាន​ចំនួន​៩​នាក់ និង​៥០​នាក់​​ទៀត​បាត់ខ្លួន​​នៅក្នុង​ហេតុការណ៍​រលំបាក់​អគារ​ការិយាល័យ​​​​របស់​អាជ្ញា​ធរ​សវនកម្មដែល​កំពុង​សាងសង់... The post ​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​ appeared first on Kampuchea Thmey Daily.

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

អភិបាល​រង​ក្រុង​បាងកក បាន​ផ្តល់​​តុល្យកា​រ​ចុង​ក្រោយ​​នៅ​ថ្ងៃ​ទី​១៥​ខែ​​មេសា​នេះ ប្រតិបត្តិការ​​កា​យ​កម្ទេច​កម្ទី​​ និង​ការ​ស្វែង​រក​អ្នក​ដែល​​បាត់ខ្លួន​ក្នុង​ការ​រលំ​បាក់​អគារ​​នៅ​ទីក្រុងបាងកកដោយសារ​​​​​​ឥទ្ធិពល​នៃ​គ្រោះរញ្ជួយដី​​នៅមីយ៉ាន់​ម៉ា​​ បាន​បន្ត​​រកឃើញ​អ្ន​​ក​ដែលបាត់ខ្លួន និង​សំណល់​បាក់​បែក​​​នៅ​កម្ពស់១៩​ម៉ែត្រទៀត។

បណ្តាញ​សង្គម​របស់​សារព័ត៌មាន Khaosod ​របស់​ថៃ ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​​១៥​​ខែមេសា​នេះ​ថា ​​​អភិបាល​ក្រុង​បាងកក Tavida Kamolvej ​បាន​និយាយថា ​ចំនួន​អ្នកស្លាប់​​​បាន​កើន​ដល់​​​៤៤​​នាក់ អ្នក​រងបួស​មាន​ចំនួន​៩​នាក់ និង​៥០​នាក់​​ទៀត​បាត់ខ្លួន​​នៅក្នុង​ហេតុការណ៍​រលំបាក់​អគារ​ការិយាល័យ​​​​របស់​អាជ្ញា​ធរ​សវនកម្មដែល​កំពុង​សាងសង់។

​រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​ថៃ​បាន​ប្រើប្រាស់​ពេល​​​រហូត​​១៧ថ្ងៃ​ ដើម្បី​​កាយ​​​កម្ទេចកម្ទី​ពី​អគារ​​​កម្ពស់​​៣៣​ជាន់ដែល​រលំបាក់​កាលពីថ្ងៃទី​២៨ខែមីនា​៕​

The post ​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​ appeared first on Kampuchea Thmey Daily.