ខាន់ ជេមស៌ ទម្លាក់កន្ទ្រឹមឆ្នាំថ្មីប៉ុន្មានបទ ទាញបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ
តារាចម្រៀងល្បីឈ្មោះ លោក ខាន់ ជេមន៍ មិនឱ្យចាញ់តារាចម្រៀងដទៃទៀតនោះឡើយ ជាពិសេសតារាល្បីៗក្នុងផលិតកម្ម The post ខាន់ ជេមស៌ ទម្លាក់កន្ទ្រឹមឆ្នាំថ្មីប៉ុន្មានបទ ទាញបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ appeared first on Kampuchea Thmey Daily.

ស្របពេលដែលសិល្បករសិល្បការិនីរួមទ្រនំជាច្រើនដួង កំពុងចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនាថ្ងៃទី១៤-១៦ ខែមេសាស្អែកនេះ ខាន់ ជេមស៌ មិនខុសគ្នាតារារួមទ្រនំឡើយ គឺបាននាំយកបទកន្ទ្រឹមសប្បាយៗជាច្រើនបទ ជូនជាចំណងដៃដល់អ្នកគាំទ្រសម្រាប់រាំកម្សាន្តសប្បាយ។
ខណៈចម្រៀងក្លែមដោយអត្ថន័យសប្បាយៗទាំងអស់នោះកំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន ពិសេសអ្នកគាំទ្រលោក។

ជាមួយចម្រៀងចង្វាក់បទបែបប្រជាប្រិយ តារាល្បីឈ្មោះរូបនេះ បានបញ្ចេញ MV ចម្រៀងប៉ុន្មានបទទាំងចម្រៀងទោល និងចម្រៀងដែលជាការច្រៀងរួមគ្នានឹងតារាចម្រៀងរូបស្រស់សោភា អេមី គឺបទ “កាលណាកូនយកប្តី?”។
ដោយឡែក ចំពោះចម្រៀងទោលរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ សម្រាប់អបអរចូលឆ្នាំប្រពៃណីជាតិ គឺមានដូចជាបទ កុំភ្លេចមើលកុង; សាកសិនក៏បាន ព្រមនិងចម្រៀងចង្វាក់កន្ទ្រឹម ២បទផ្សេងទៀត ដែលទើបបញ្ចេញលើ YouTube Channel ផ្លូវការរបស់ផលិតកម្ម Galaxy កាលពីថ្ងៃទី១០ ខែមេសានេះ គឺបទ “ ក្រមុំអឹមអៀន និង Wife Bank ”។ តួយ៉ាង ចម្រៀងទាំងពីរបទនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។
យ៉ាងណាការចេញចម្រៀងកន្ទ្រឹមសម្រាប់ចូលឆ្នាំថ្មី ធ្វើឱ្យអ្នកគាំទ្ររបស់លោករំពឹងថា នឹងធ្វើឱ្យទីផ្សារចម្រៀងរបស់លោកនឹងកើនឡើងជាថ្មីម្ដងទៀត។ ទាំងនេះក៏ព្រោះតែមហាជនយល់ថា លោក ខាន់ ជេមស៌ ជាតារាចម្រៀងមានសក្ដានុពលម្នាក់ មិនចាញ់តារាចម្រៀងដទៃទៀតនោះទេ មិនថាការច្រៀងចង្វាក់បែបណាក៏ដោយ៕
The post ខាន់ ជេមស៌ ទម្លាក់កន្ទ្រឹមឆ្នាំថ្មីប៉ុន្មានបទ ទាញបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ appeared first on Kampuchea Thmey Daily.