ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

​ក្រុម​បាតុករ​ប្រឆាំង​ច្បាប់​បនល្បែងថៃ បានប្រកាស​ប្រមូលផ្តុំ​​ការតវ៉ា​ជារៀងរាល់ថ្ងៃនៅមុខវិមានរដ្ឋាភិបាលរហូតទាល់តែរដ្ឋាភិបាល​យល់​ព្រម​​​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​​ដ៏​ចម្រូ​ង​ចម្រាស​មួយនេះ... The post ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ appeared first on Kampuchea Thmey Daily.

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

អតីមេដឹកនាំក្រុមអាវក្រហម លោក ចតុផន ព្រំផាន់ (Chattuphan Promphan) ​ដែល​ធ្លាប់​គាំទ្រ​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា​ បានប្រកាស​ប្រមូលផ្តុំ​​ការតវ៉ា​ជារៀងរាល់ថ្ងៃនៅមុខវិមានរដ្ឋាភិបាលរហូតទាល់តែរដ្ឋាភិបាល​យល់​ព្រម​​​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​​ដ៏​ចម្រូ​ង​ចម្រាស​មួយនេះ។

​ក្រុម​តវ៉ា​ប្រឆាំង​ច្បាប់​កាស៊ីណូ។ Khaosod

តាមសារព័ត៌មានថៃ Amarintv បានរាយការណ៍ថា ចាប់ពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩​ខែមេសា ឆ្នាំ២០២៥នេះ ក្រុមបណ្តាញ​និស្សិតនិងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ រួមជាមួយនឹងក្រុមកងទ័ពព្រះធម៌ និងបណ្តាញផ្សេងៗទៀតសរុបប្រមាណជាង៣០០នាក់ ដែលដឹកនាំដោយ លោក ចតុផន ព្រំផាន់ អតីមេដឹកនាំក្រុមអាវក្រហមដែលធ្លាប់គាំទ្រយ៉ាង​ប្តូរផ្តាច់ចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដឹកនាំការប្រមូលផ្តុំនៅផ្លូវប្រសព្វបាងក្របឿ (Bang Krabue)​ក្រុងបាងកក។

​ការ​ជួប​ជុំ​របស់​ពួកគេ ​គឺ​ដើម្បី​​​ហែ​ក្បួនទៅកាន់វិមានរដ្ឋសភា​ដើម្បី​ប្រឆាំងនឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អាជីវកម្ម​កម្សាន្តគ្រប់ប្រភេទ ព្រមទាំងបានលើកបដាដែលមានសរសេរខ្លឹមសារថា៖ «NO CASINO»​។ ជាមួយគ្នានេះ គេឃើញក្រុមមេដឹកនាំបានផ្លាស់ប្តូរវេនគ្នាវាយប្រហាររដ្ឋាភិបាលដោយផ្តោតលើការប្រឆាំងនឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អាជីវកម្ម​កម្សាន្តគ្រប់ប្រភេទនេះ និងប្រកាសពួកគេនឹងធ្វើការតវ៉ារហូតទាល់តែរដ្ឋាភិបាលព្រម​លុប​ចោល​ប៉ុណ្ណោះ។

​រដ្ឋាភិបាល​ថៃ​​បាន​​​​​ដែល​គ្រោង​ដាក់​​សេចក្តី​ព្រាង​ច្បាប់​​​អាជីវកម្ម​កម្សាន្ត​ ឬ​ហៅ​ម្យ៉ាងទៀត​ថា ច្បាប់​កាស៊ីណូ ទៅ​កាន់​រដ្ឋ​សភា​​​នៅ​ថ្ងៃពុធ​ ប៉ុន្តែ​ត្រូវ​ព្យួរ​វិញ​ដោយសារ​តែ​​កិច្ច​ការ​អាទិភាព​​ផ្សេង​ច្រើន​ត្រូវធ្វើ​ មាន​ការ​ដោះស្រាយ​ពន្ធ​​​អាករ​ជាមួយអាមេរិក ​និង​​​ផល​ប៉ះពាល់​ពីគ្រោះរញ្ជួយ​ដីជា​ដើម​។​

អតីតមេដឹកនាំក្រុមអាវ​ក្រហម​និងជាសកម្មជន​ប្រឆាំងដ៏លេច​ធ្លោ​​​ក្នុងសង្គម​ថៃលោក ចតុផន ព្រំផាន់ ​បានដឹកនាំចលនា​ប្រឆាំង​នឹងច្បាប់ស្តីពីអាជីវកម្ម​កម្សាន្តគ្រប់ប្រភេទនិងកាស៊ីណូ ដែល​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាលគណបក្សភឿថៃ ក្រោម​​ការ​ដឹកនាំ​របស់​​​​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កូនស្រីពៅ​របស់លោក ថាក់ស៊ីន បានអនុម័ត្ររួច​ហើយ និង​បានព្យាយាមជំរុញសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្ម​កម្សាន្តគ្រប់ប្រភេទនិងកាស៊ីណូនេះឱ្យក្លាយ​ជា​ច្បាប់​ពេញលេញគាំទ្រដោយរដ្ឋសភា​​​។

​ប្រឈម​មុខនឹង​ការ​​ប្រឆាំង​​របស់​ក្រុម​​សកម្មជន​ផ្សេងៗ ​​នាយករដ្ឋ​​មន្ត្រី​ថៃ​ ផែថងថាន ស៊ីណាវ៉ាត្រា បាន​អះអាងរួច​ស្រេច​ហើយថា ​រដ្ឋាភិបាលថៃនឹង​មក​ដក​ថយ​ចំពោះ​ច្បាប់​​​​បនល្បែង​​​នេះ​ទេ៕​

​ភ្នាក់ងារ​

​នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា​។

The post ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ appeared first on Kampuchea Thmey Daily.