អនុក្រឹត្យលេខ ៨៨ ស្តីពី ការដាក់ឲ្យប្រើប្រាស់ប្លង់គោលដីគម្រោងអភិវឌ្ឍក្រុងបូកគោ
Sub-Decree No. 88 on deployment master plan for land development projects at Bokor city
- លេខឯកសារ
- ៨៨
- ស្ថាប័នចេញ
- Council Of Ministers, Minister Of Economy And Finance, Minister Of Environment, Minister Of Interior, Minister Of Land Management Urban Planning And Construction, Minister Of Tourism
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
អនុក្រឹត្យលេខ ៨៨ ស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់គោលដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានចក្ខុវិស័យដល់ឆ្នាំ ២០៣៥ និងធ្វើការកែសម្រួលក្នុងរយៈពេល ៥ ឆ្នាំម្តង តាមករណីចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ ចក្ខុវិស័យនៃផែនការមេ បានរៀបចំជាមួយលក្ខណៈទូលំទូលាយគ្របដណ្តប់ទាំងទិដ្ឋភាពគតិយុត្ត និងបច្ចេកទេស សម្រាប់ធ្វើការសម្របសម្រួលពេញមួយការអភិវឌ្ឍសេដ្ឋកិច្ចតម្រង់ទិសអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍គ្រប់កម្រិតក្នុងពេលបច្ចុប្បន្ននិងអនាគត ដើម្បីធានាការអភិរក្សនិងការគ្រប់គ្រងធនធាន។ អនុក្រឹត្យនេះ នឹងត្រូវធ្វើឡើងនៅឧទ្យានជាតិមុនីវង្ស (បូកគោ)នៃភូមិសាស្ត្រ ខេត្តកំពត ខេត្តព្រះសីហនុ និង ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីប្រមាណ ២៧ ៩៤៣ ហិកតាស្មើនឹង ១៨.០៩ ភាគរយនៃឧទ្យានជាតិមុនីវង្ស (បូកគោ) ទំហំ ១៥៤ ៥៤៦ ហិកតា ដោយអនុលោមតាមអនុក្រឹត្យលេខ ១១៧ អនក្រ. បកចុះថ្ងៃទីខែធ្នូឆ្នាំ ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) និងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ (គីរីរម្យ) ក្នុងគោលបំណងធានានូវការគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះទៀត ទីតាំងនេះ ក៏ជាអតីតទីក្រុងប្រវត្តិសាស្រ្តក្នុងកំឡុងឆ្នាំ ១៩២៥ ដល់ ១៩៦២ ដែលមានអាកាសធាតុមានសក្តានុពល ទេសភាពធម្មជាតិតំបន់ភ្នំនិងតំបន់សមុទ្រដ៏ពិសិដ្ឋ គោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធទាក់ទាញ។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018