អនុក្រឹត្យលេខ ៩២ ស្ដីពីការធ្វើអនុបយោគ ប្ដូរចំណាត់ថ្នាក់ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
Sub-decree No. 92 on the reclassification from public state property to private state property
- លេខឯកសារ
- ៩២
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 25 មិថុនា 2020
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
អនុក្រឹត្យនេះបង្ហាញពីទីតាំងដីបីកន្លែងនៅភ្នំពេញ ត្រូវបានធ្វើអនុបយោគប្ដូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋមានដូចជា៖ (១) ទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ និងទីតាំងបន្ទប់ទឹកសាធារណៈ ដែលមានផ្ទៃដីទំហំ ២៣២១ ម២ (ពីរពាន់បីរយម្ភៃមួយម៉ែត្រ ក្រឡា) ស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ (២) ទីតាំង ដី ទំហំ ៥០០០ ម២ (ប្រាំពាន់ម៉ែត្រក្រឡា) ស្ថិតនៅជាប់ នឹងប៉ែកខាងជើង នៃទីតាំងដី នាយកដ្ឋានឧបត្ថម្ភ និងសង្គ្រោះប្រជារាស្ត្រ (ក្រុមសម្ដេចឪ) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (៣) ទីតាំង ដីទំហំ ៩៤១ ម២ (ប្រាំបួនរយសែសិបមួយម៉ែត្រក្រឡា) ស្ថិត នៅជាប់គល់ស្ពានហង្ស កោះពេជ្រ ត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៩៤ ស្តីពីការកែប្រែនិងដំឡើងប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជាការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន និង ប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសពមន្ត្រីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចស 20 ធ្នូ 2017
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៣៦ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល 17 មីនា 2017
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៣៧០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ 28 ធ្នូ 2023
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៩៧ ស្តីពីការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ 18 ឧសភា 2024
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ០៤ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្ដីជាប់កិច្ចសន្យា 04 មករា 2024
- ឯកសារផ្លូវការ អនុក្រឹត្យលេខ១៥០ ស្តីពីការធ្វើអនុប្បយោគ និងប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ 14 កក្កដា 2026