អនុក្រឹត្យលេខ៩០ ស្ដីពីការធ្វើអនុប្បយោគ
Sub-decree no. 90 on the land reclassification
- លេខឯកសារ
- ៩០
- ស្ថាប័នចេញ
- Office Of The Prime Minister, Prime Minister
- អនុម័ត
- 18 ឧសភា 2026
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
អនុក្រឹត្យនេះ ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋលើផ្ទៃដីទំហំ១០ ៥៧៣ហិកតា ២៣អា ក្នុងនោះផ្ទៃដីទំហំ៦ ២០១ហិកតា ២០អា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិជួរភ្នំក្រវាញនិងផ្ទៃដីទំហំ ៤ ៣៧២ហិកតា ៣អា ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកជាទ្រព្យសម្បត្តិ ឯកជនរបស់រដ្ឋដូចមានក្នុងផែនទីនិងតារាងនិយាមកា (Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្របតាមនីតិវិធីជាធរមាន។
ផ្ទៃដីនេះត្រូវស្ថិតក្រោមការអនុវត្តនីតិវិធីដោយក្រសួងរ៉ែ និងថាមពលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋនិងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជា អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានព្រមទាំងគោលការណ៍របស់រាជរដ្ឋាភិបាល។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018