រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សម្រាប់និស្សិត
100%
ឯកសារផ្លូវការ អនុក្រឹត្យ ច្បាប់ភូមិបាល

អនុក្រឹត្យលេខ ៨៣ ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប​ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប​ និងខេត្តកំពង់ធំ

Sub-decree no. 83 on the determination of the right to use and benefit from state land in the buffer zone of the flooded forest (Zone 2) around Tonle Sap Lake in Kampong Chhnang, Pursat, Battambang, Banteay Meanchey, Siem Reap and Kampong Thom provinces

លេខឯកសារ
៨៣
ស្ថាប័នចេញ
Office Of The Prime Minister, Prime Minister
អនុម័ត
26 មេសា 2023
ស្ថានភាព
ជាធរមាន

សេចក្តីសង្ខេប

អនុក្រឹត្យនេះបង្ហាញពីដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក​(តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ​ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ​ថ្នាក់ខេត្ត​មានភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវលើការគ្រប់គ្រង ថែរក្សា​ និងត្រូវចាត់វិធានការតាមច្បាប់ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា​ មានសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ដែនតំបន់២ក្នុងភូមិសាស្រ្តខេត្តនីមួយៗរៀងៗខ្លួន។ ការចូលទន្រ្ទានកាន់កាប់ដី និងការបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់២ ត្រូវបានហាមឃាត់។ រាល់ការសាងសង់ថ្មីនូវទំនប់ប្រឡាយដោយសហគមន៍ឬដោយអាជ្ញាធរមូលដ្ឋាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និងឧតុនិយម។

កំណត់សម្គាល់

  • ទំព័រនេះពិពណ៌នាឯកសារច្បាប់ផ្លូវការ។ មានតែកំណែដែលផ្សព្វផ្សាយដោយស្ថាប័នចេញប៉ុណ្ណោះដែលមានតម្លៃផ្លូវច្បាប់។
  • មិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ
  • ព័ត៌មានសម្រាប់ការអប់រំប៉ុណ្ណោះ — មិនមែនជាដំបូន្មានផ្លូវច្បាប់ទេ។ សម្រាប់ការសម្រេចចិត្តដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នក សូមពិគ្រោះជាមួយមេធាវីដែលមានគុណវុឌ្ឍិ និងអត្ថបទផ្លូវការ។
  • ប្រភព៖ Open Development Cambodia (opendevelopmentcambodia.net)។ អាជ្ញាបណ្ណកំណត់ត្រា៖ notspecified។ អត្ថបទសង្ខេប © ODC, CC BY-SA 4.0។ មិនទាន់ផ្ទៀងផ្ទាត់ដោយ KIMHORT.COM។

ចូលចិត្តមេរៀននេះទេ?

រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។

អានបន្ត

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម