រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សម្រាប់និស្សិត
100%
ឯកសារផ្លូវការ អនុក្រឹត្យ ច្បាប់ភូមិបាល

អនុក្រឹត្យ លេខ៥៥ ស្ដីពីការកាត់ដីនិងការធ្វើអនុបយោគ ដីទំហំ ៦៦៤.០២ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច និងព្រៃការពារសម្រាប់អភិរក្ស ស្ថិតនៅក្នុងខេត្ត មណ្ឌលគិរី

Sub-decree No. 55 on Cutting and Reclassifying 664.02 hectares of ELCs and Conservation Protected Forest in Mondulkiri province

លេខឯកសារ
៥៥ អនក្រ.បក
ស្ថាប័នចេញ
Royal Government Of Cambodia
អនុម័ត
06 កុម្ភៈ 2013
ស្ថានភាព
ជាធរមាន

សេចក្តីសង្ខេប

ការកាត់ដីទំហំ ៦៦៤.០២ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិពូថា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះមាន៖ ទំហំ ៩៣.២៨ ហិកតា កាត់ចេញពីតំបន់អភិរក្សធនធានសេនេទិច រុក្ខជាតិ និងព្រៃការពារសម្រាប់អភិរក្សសត្វព្រៃ ទំហំ ១៧៦.០៥ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សេដ្ឋីកុលា ទំហំ ១៨.៧៣ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរប់ក្រុមហ៊ុន វ៉ារ៉ាណាស៊ី ទំហំ ៣៦០.៣៧ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាក់ឡាក់ និងទំហំ ១៥.៥៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេភីស និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ទំហំ ៦២៨.៣៥ ហិកតា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋចំនួន ២៨៣ គ្រួសារ និងរក្សាទុកជាដីសាធារណៈរបស់រដ្ឋ ទំហំ៣៥.៦៧ ហិកតា។

កំណត់សម្គាល់

  • ទំព័រនេះពិពណ៌នាឯកសារច្បាប់ផ្លូវការ។ មានតែកំណែដែលផ្សព្វផ្សាយដោយស្ថាប័នចេញប៉ុណ្ណោះដែលមានតម្លៃផ្លូវច្បាប់។
  • មិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ
  • ព័ត៌មានសម្រាប់ការអប់រំប៉ុណ្ណោះ — មិនមែនជាដំបូន្មានផ្លូវច្បាប់ទេ។ សម្រាប់ការសម្រេចចិត្តដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នក សូមពិគ្រោះជាមួយមេធាវីដែលមានគុណវុឌ្ឍិ និងអត្ថបទផ្លូវការ។
  • ប្រភព៖ Open Development Cambodia (opendevelopmentcambodia.net)។ អាជ្ញាបណ្ណកំណត់ត្រា៖ CC-BY-SA-4.0។ អត្ថបទសង្ខេប © ODC, CC BY-SA 4.0។ មិនទាន់ផ្ទៀងផ្ទាត់ដោយ KIMHORT.COM។

ចូលចិត្តមេរៀននេះទេ?

រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។

អានបន្ត

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម