រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សម្រាប់និស្សិត
100%
ឯកសារផ្លូវការ អនុក្រឹត្យ ច្បាប់ភូមិបាល

អនុក្រឹត្យ លេខ៣៣៩ ស្ដីពីការកាត់ដី ការធ្វើអនុបយោគ និងការរក្សាទុកដីទំហំ ៤,៧២៧.៧៩ ហិកតា ដែលកាត់ចេញពីដីតំបន់ព្រៃអភិរក្ស ដីគម្របព្រៃឈើ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី

Sub-decree No. 339 on Cutting , Reclassifying and Reserving 4,727.79 hectares of Conservation Forest, Forest Cover, ELC and SLC in Mondulkiri Province.

លេខឯកសារ
៣៣៩ អនក្រ.បក
ស្ថាប័នចេញ
Royal Government Of Cambodia
អនុម័ត
07 មិថុនា 2013
ស្ថានភាព
ជាធរមាន

សេចក្តីសង្ខេប

ការកាត់ដីទំហំ ៤,៧២៧.៧៩ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលក្នុងនោះ៖ ដីទំហំ ២,២៦១.៥៩ ហិកតា កាត់ចេញពីដីតំបន់អភិរក្សជីវៈចម្រុះ និងព្រៃការពារក្រចេះ-មណ្ឌលគិរី ដីទំហំ ៤២០.៧០ ហិកតា កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ ទំហំ ៧៩១.២៦ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន រិទ្ធិ គិរី សីមា និងទំហំ ១,២៥៤.២៤ ហិកតា កាត់ចេញពីគម្រោងដីសម្បទានសង្គមកិច្ច និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ៤,២៥៦.៧៣ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋចំនួន ១,៥១១គ្រួសារ និងទំហំ ៤៧១.០៦ ហិកតា រក្សាទុកជាដីសាធារណៈ របស់រដ្ឋ និងបានផ្ដល់សិទ្ធិជាកម្មឯកជនលើដីចំនួន២,៦០៧ក្បាលដី ជូនពលរដ្ឋចំនួន ១,៤៧៨គ្រួសារក្នុងចំនោម១,៥១១គ្រួសារ និងផ្ដល់សិទ្ធិជាកម្មសិទ្ធិលើដីវត្ត១ក្បាលដី និងផ្ដល់សិទ្ធិជាកម្មសិទ្ធិដីសាធារណៈចំនួន ១៦ក្បាលដី។

កំណត់សម្គាល់

  • ទំព័រនេះពិពណ៌នាឯកសារច្បាប់ផ្លូវការ។ មានតែកំណែដែលផ្សព្វផ្សាយដោយស្ថាប័នចេញប៉ុណ្ណោះដែលមានតម្លៃផ្លូវច្បាប់។
  • មិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ
  • ព័ត៌មានសម្រាប់ការអប់រំប៉ុណ្ណោះ — មិនមែនជាដំបូន្មានផ្លូវច្បាប់ទេ។ សម្រាប់ការសម្រេចចិត្តដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នក សូមពិគ្រោះជាមួយមេធាវីដែលមានគុណវុឌ្ឍិ និងអត្ថបទផ្លូវការ។
  • ប្រភព៖ Open Development Cambodia (opendevelopmentcambodia.net)។ អាជ្ញាបណ្ណកំណត់ត្រា៖ CC-BY-SA-4.0។ អត្ថបទសង្ខេប © ODC, CC BY-SA 4.0។ មិនទាន់ផ្ទៀងផ្ទាត់ដោយ KIMHORT.COM។

ចូលចិត្តមេរៀននេះទេ?

រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។

អានបន្ត

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម