អនុក្រឹត្យ លេខ១៧ ស្ដីពីការកាត់ដី និងការធ្វើអនុបយោគ ដីទំហំ ១,២៨៥.៦៦ ហិកតា ដែលកាត់ចេញពីដីគម្របព្រៃឈើ ដីព្រៃអភិរក្ស និងដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី
Sub-decree No. 17 on Cutting and Reclassifying 1,285.66 hectares of Forest Cover, Conservation Forest, and ELC in Mondulkiri Province.
- លេខឯកសារ
- ១៧ អនក្រ.បក
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 13 មករា 2014
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ការកាត់ដីសរុបទំហំ ១,២៨៥.៦៦ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះ៖ ដីទំហំ ៤០៥.៥៤ ហិកតា កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ ដីទំហំ ៨៤៤.១៣ ហិកតា កាត់ចេញពីដីតំបន់ព្រៃការពារសម្រាប់អភិរក្សធនធានសេនេទិច និងទំហំ ៣៥.៩៩ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ដាក់ ឡាក់ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ១,១៩១.១២ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ ចំនួន៣៣៧គ្រួសារ និងទំហំ ៩៤.៥៤ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ និងបានផ្ដល់សិទ្ធិជាកម្មសិទ្ធិឯកជនជូនពលរដ្ឋ លើដីចំនួន ៦៤៨ក្បាលដី ផ្ដល់សិទ្ធិជាកម្មសិទ្ធិដីវត្ត១ក្បាលដី ផ្ដល់សិទ្ធិជាកម្មសិទ្ធិដីវិហារគ្រិស្ត ១ក្បាលដី និងផ្ដល់សិទ្ធិជាកម្មសិទ្ធិដីសាធារណៈរបស់រដ្ឋ ចំនួន៨ក្បាលដី។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018