អនុក្រឹត្យ លេខ១៦២ ស្ដីពីការកាត់ដី ការធ្វើអនុបយោគ និងការរក្សាទុកដី ទំហំ ២,៩២៣.០៨ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តឧត្ដរមានជ័យ
Sub-decree No. 162 on Cutting , Reclassifying and Reserving 2,923.08 hectares of ELCs in Uddor Meanchey Province.
- លេខឯកសារ
- ១៦២ អនក្រ.បក
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 09 មេសា 2014
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ការកាត់ដីទំហំ ២,៩២៣.០៨ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលក្នុងនោះ៖ ដីំទំហំ ១,០៥៧.០៧ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន សេ ហុង និងទំហំ ១,៨៦៦.០១ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន នេតឆ័រ ផ្លេនថេសិន និងធ្វើអនុបយោគ សម្រាប់ប្រទានកម្មទំហំ ២,៥៦៤.៤៣ ហិកតា ជាកម្មសិទ្ធិជូនពលរដ្ឋ ចំនួន ៧៩២គ្រួសារ និងទំហំ ៣៥៨.៦៥ ហិកតា រក្សាទុកជាដីសាធារណៈរបស់រដ្ឋ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបានផ្ដល់សិទ្ធិជាកម្មសិទ្ធិឯកជនជូនពលរដ្ឋចំនួន ១,២៦៤ក្បាលដី និងផ្ដល់សិទ្ធិជាកម្មសិទ្ធិដីសាធារណៈរបស់រដ្ឋ ចំនួន១ក្បាលដី។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018