សេចក្តីជូនដំណឹង លេខ ១៩៥ សជណ ស្តីពីរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥
Notification No.195 on the results of the inter-ministerial committee's meeting for assessment, measurement and evaluation of ELCs dated on 16 February 2015
- លេខឯកសារ
- ១៩៥ សជណ
- ស្ថាប័នចេញ
- Office Of The Council Of Ministers
- អនុម័ត
- 24 កុម្ភៈ 2015
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
យោងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន បន្តនីតិវិធីជាធរមានទៅលើដីដែលបានដោះស្រាយផលប៉ះពាល់រួចហើយទើបចុះកិច្ចសន្យាឡើងវិញ និងកែសម្រួលរយៈពេលវិនិយោគសម្បទានដីសេដ្ឋកិច្ចមកនៅត្រឹម ៥០ឆ្នាំ។ គណៈកម្មការអន្តរក្រសួង ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ត្រូវបានប្រគល់ភារកិច្ច ឲ្យតាមដានអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេចដកហូត ក្នុងករណីក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌនៃសេចក្តីជូនដំណឹងនេះ។ សម្បទានដីសេដ្ឋកិច្ចនេះ លាតសន្ធឹងលើផ្ទៃដីក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព, តំបន់ដែនជម្រកសត្វព្រៃបឹងពែរ និងតំបន់ឧទ្យានជាតិបុទុមសាគរ។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018