រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សម្រាប់និស្សិត
100%
ឯកសារផ្លូវការ ផ្សេងៗ ច្បាប់ភូមិបាល

សេចក្តីជូនដំណឹង​ លេខ​០០១​ ស្តី​ពី​ ការ​បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​

Notification No. 001 on the opening of mining​ concession​ areas for applying for​ mineral exploration​ licenses

លេខឯកសារ
០០១ រថ.ឧអធរ.សជណ
ស្ថាប័នចេញ
Ministry Of Mines And Energy
អនុម័ត
10 មករា 2020
ស្ថានភាព
ជាធរមាន

សេចក្តីសង្ខេប

ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ នៅ​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​ ៨​ រួម​មាន​ (១)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ១១២,៧២​ (​មួយ​រយ​ដប់​ពី​ករ​ក្បៀស​ចិតសិប​ពីរ​)​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​តំបន់​អូរ​កោង​កាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ (២)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ១៩០​ (​មួយ​រយ​កៅសិប​)​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​តំបន់​ភ្នំ​ន​ទោង​ ស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ​ (៣)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ១៤៥​ (​មួយ​រយ​សែសិប​ប្រាំ​)​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​តំបន់​ភ្នំ​ច្រាច​ ស្រុក​ឆែប​ និង​ស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ​ (៤)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ១៥១​ (​មួយ​រយ​ហាសិប​មួយ​)​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​តំបន់​ឃុំ​សុចិត្រ​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ (៥)​ តំបន់​សម្បទាន​សែ្វ​ង​រុករក​រ៉ែ​ទំហំ​ ២០០​ (​ពី​រយ​)​ គីឡូម៉ែត្រ​ក្រឡា​ សិ្ថ​ត​នៅ​តំបន់​ខ្វាវ​ខាងកើត​ ឃុំ​ខ្វាវ​ ខេត្តសៀមរាប​ និង​ឃុំ​ស្រែ​យ៉ាង​ រណសិរ្ស​ ខេត្តព្រះវិហារ​ (៦)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ២០០​ (​ពីរ​រយ​)​ គីឡូម៉ែត្រ​ក្រឡា​ សិ្ថ​ត​នៅ​តំបន់​ខ្វាវ​ខាងលិច​ ឃុំ​ខ្វាវ​ ឃុំ​តា​សៀម​ និង​ឃុំ​ស្វាយ​លើ​ ខេត្តសៀមរាប​ (៧)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ១៩៦,៨​ (​មួយ​រយ​កៅសិប​ប្រាំមួយ​ក្បៀស​ប្រាំបី​)​ គីឡូម៉ែត្រ​ក្រឡា​ សិ្ថ​ត​នៅ​តំបន់​ព្រែក​ខ្លុង​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ និង​ (៨)​ តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ​ ១៩៥,២​ (​មួយ​រយ​កៅសិប​ប្រាំ​ក្បៀស​ពីរ​)​ គីឡូម៉ែត្រ​ក្រឡា​ សិ្ថ​ត​នៅ​តំបន់​អូរ​ខ្ទង់​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​។​

កំណត់សម្គាល់

  • ទំព័រនេះពិពណ៌នាឯកសារច្បាប់ផ្លូវការ។ មានតែកំណែដែលផ្សព្វផ្សាយដោយស្ថាប័នចេញប៉ុណ្ណោះដែលមានតម្លៃផ្លូវច្បាប់។
  • មិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ
  • ព័ត៌មានសម្រាប់ការអប់រំប៉ុណ្ណោះ — មិនមែនជាដំបូន្មានផ្លូវច្បាប់ទេ។ សម្រាប់ការសម្រេចចិត្តដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នក សូមពិគ្រោះជាមួយមេធាវីដែលមានគុណវុឌ្ឍិ និងអត្ថបទផ្លូវការ។
  • ប្រភព៖ Open Development Cambodia (opendevelopmentcambodia.net)។ អាជ្ញាបណ្ណកំណត់ត្រា៖ notspecified។ អត្ថបទសង្ខេប © ODC, CC BY-SA 4.0។ មិនទាន់ផ្ទៀងផ្ទាត់ដោយ KIMHORT.COM។

ចូលចិត្តមេរៀននេះទេ?

រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។

អានបន្ត

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម