បច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិ ២០២៤
National defense strategy update 2024
- ស្ថាប័នចេញ
- Ministry Of National Defence
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
គោលដៅនៃកិច្ចការពារជាតិរបស់កម្ពុជារហូតដល់ឆ្នាំ២០៣០ ផ្តោតលើការថែរក្សាឱ្យបានគង់វង្សនូវសន្តិភាព ការពាររាល់ផលប្រយោជន៍ជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធានៅលើឆាកអន្តរជាតិ។ ដើម្បីសម្រេចបាននូវគោលដៅនេះ កិច្ចការជាយុទ្ធសាស្ត្រមួយចំនួនត្រូវបានចាត់ទុកជាអាទិភាព។ ទោះជាដូច្នេះក្តី ឥទ្ធិពលនៃវិបត្តិក្នុងតំបន់ និងនៅលើពិភពលោក ពិតជាបង្កឱ្យមានបារម្ភចំពោះផលប៉ះពាល់អវិជ្ជមាន មកលើ សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ជាដរាប។ ស្ថិរភាពនយោបាយ និងសន្តិសុខផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត នៅក្នុងការការពារភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ពង្រឹងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សានិរន្តរភាពនៃការអភិវឌ្ឍជាតិ។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ព្រះរាជក្រមលេខ ០៥២៣/០០៥ ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ 16 ឧសភា 2023
- ឯកសារផ្លូវការ ព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា 22 សីហា 2023
- ឯកសារផ្លូវការ ព្រះរាជក្រឹត្យ លេខ៧៦០ ស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ 07 សីហា 2026
- ឯកសារផ្លូវការ ព្រះរាជក្រមលេខ ១១២១/០១៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋនិងឯកជន 18 វិច្ឆិកា 2021
- ឯកសារផ្លូវការ សេចក្តីណែនាំលេខ ០១១ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ 29 មិថុនា 2026
- ឯកសារផ្លូវការ សេចក្តីណែនាំលេខ២៣៨៦៩ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការអនុវត្តកិច្ចព្រមព្រៀង DTA (DTA Implementation Management System) 04 សីហា 2025