សេចក្តីជូនដំណឹងលេខ ២៣៣៦ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)
Notification no.2336 on the launch of the Cambodia Investment Project Management (cdcIPM system)
- លេខឯកសារ
- ២៣៣៦/២៤
- ស្ថាប័នចេញ
- Council For Development
- អនុម័ត
- 27 វិច្ឆិកា 2024
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
សេចក្តីជូនដំណឹងនេះមានគោលបំណងជម្រាបជូនសាធារណជន វិនិយោគិនជាតិ- អន្តរជាតិ និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសម្រេច ដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នូវ ប្រព័ន្ធ cdcIPM ដើម្បីជាប្រយោជន៍ដល់វិនិយោគិន ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រព័ន្ធ cdcIPM នឹងផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ ប្រព័ន្ធ cdcIPM នឹងមិនគ្រាន់តែផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគដាច់ឡែកនោះឡើយ ប្រព័ន្ធនេះនាពេលខាងមុខនឹងក្លាយជាយន្តការបច្ចេកវិទ្យាអេកូឡូស៊ីច្រកចេញ-ចូលតែមួយដ៏មានសក្តានុពល ផ្តល់លទ្ធភាពធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ cdcIPM និងក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក.។ តំណរភ្ជាប់ទៅកាន់ cdcIPM: https://ipm.cdc.gov.kh/
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៧៣៦ ស្ដីពីប្រព័ន្ធសមាហរណកម្មទិន្នន័យគម្រោងវិនិយោគសាធារណៈ 26 តុលា 2026
- ឯកសារផ្លូវការ សេចក្តីជូនដំណឹង លេខ៤០០១ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ 11 វិច្ឆិកា 2026
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៩១ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា 28 ធ្នូ 2015
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៩៥ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា 20 វិច្ឆិកា 2017
- ឯកសារផ្លូវការ សេចក្តីជូនដំណឹង លេខ៣៨៦៧ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ 01 វិច្ឆិកា 2026
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៤១ ស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ 25 មីនា 2020