នាងនក់
នាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះដំឡូងព្រៃមួយប្រភេទមើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក
ឧទាហរណ៍ ដំឡូងនាងនក់។
-
2
នាម
កម្អួតសត្វត្រចៀកកាំដែលវាក្អួតក្នុងវេលាវាខំប្រឹងរមាត់ពង; ប្រើជាថ្នាំត្រជាក់បំបាត់ក្រវល់ក្រវាយ, ជារបស់មានតម្លៃណាស់; ពាក្យសៀមហៅថារ៉័ងណុក " សម្បុកសត្វស្លាប ", ខ្មែរខ្លះហៅក្លាយមកជានាងនក់ខ្លះក៏ហៅរ៉័ងណុកតាមសៀមដែរច្រើនមាននៅក្បែរឈូងសមុទ្ទឬនៅកោះក្នុងសមុទ្ទ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)