ធាក់
កិរិយាសព្ទ
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ធ្វើឱ្យយានមានចលនាទៅមុខដោយប្រើជើងរុញសង្កត់ទៅលើឈ្នាន់
ឧទាហរណ៍ ធាក់កង់ផ្លូវឆ្ងាយ, ធាក់ម៉ូតូមិនឆេះសោះ!, ធាក់រហាត់បញ្ចូលទឹកក្នុងស្រែ។
-
2
កិរិយាសព្ទ
លាតជើងរលាស់តម្រង់អ្វីៗឱ្យត្រូវនឹងបាតជើង
ឧទាហរណ៍ ធាក់មួយជើង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)