ទ្រាំទ្រឹស្តិ
កិរិយាសព្ទគុណកិរិយា
អត្ថន័យ
-
1
កិ., គុ.កិ.
ក្រអឺតក្រទម, ដំអក់, ទម្រន់, ក្រាញដោយប្រកាន់ទិដ្ឋិអស្មិមានះ; ស្ទាក់ស្ទើរ, ស្ទើរចង់ស្ទើរទេ, ទាំងទាល់
ឧទាហរណ៍ តុលាការកោះហៅ៣ដងហើយគាត់ចេះតែទ្រាំទ្រឹស្ដិមិនព្រមចូលខ្លួនទៅសោះ, បើមុខជានឹងខានឱ្យគេមិនបានទេត្រូវឱ្យគេឱ្យហើយទៅទ្រាំទ្រឹស្ដិដល់ណាទៀត?; វាធ្វើទ្រាំទ្រឹស្ដិមិនចង់ទៅ, ធ្វើការទាំងទ្រាំទ្រឹស្ដិ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)