ថ្ងៃ
នាម
អត្ថន័យ
-
1
នាម
វេលាមានពន្លឺព្រះអាទិត្យប្រាកដ។តាមហោរាសាស្ត្រកំណត់វេលា២៤នាឡិកាគឺ២៤ម៉ោងរាប់ពីក្រោយវេលាអធ្រាត្រមកដល់ពាក់កណ្ដាលអធ្រាត្រវិញ ( ជា២៤ម៉ោង ) ហៅថាមួយថ្ងៃ; ហៅតាមពាក្យធម្មតាថាយប់មួយថ្ងៃមួយឬមួយថ្ងៃមួយយប់។ដួងអាទិត្យឬសូរ្យមណ្ឌលក៏ហៅថ្ងៃដែរ
ឧទាហរណ៍ ថ្ងៃអាទិត្យ, ថ្ងៃនេះ, ថ្ងៃស្អែក, ថ្ងៃខានស្អែក, ថ្ងៃត្រង់។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)