ថេរវាទ
នាម
អត្ថន័យ
-
1
នាម
ពាក្យរបស់ព្រះថេរៈឬពាក្យដែលព្រះថេរៈនិយាយ។ព្រះត្រៃបិដកជាពុទ្ធវចនៈដែលព្រះថេរៈជាអរហន្តទាំងឡាយលោកបានលើកសង្គាយនារៀបរៀងទុកឱ្យនៅទៀងទាត់តាមភាសិតរបស់ព្រះសម្មាសម្ពុទ្ធមិនឱ្យឃ្លៀងឃ្លាតក៏ហៅថាថេរវាទដែរ
ឧទាហរណ៍ លោកអ្នកប្រព្រឹត្តកាន់តាមថេរវាទគឺលោកដែលប្រព្រឹត្តកាន់តាមលំអានសេចក្ដីក្នុងព្រះត្រៃបិដក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)