ដល់ត្រើយសើយគូទឱ្យ
អត្ថន័យ
-
1
ពាក្យទំនៀមដែលមានសេចក្ដីថាលុះគេជួយសង្គ្រោះដោះទុក្ខឱ្យបានសុខស្រួលហើយខ្លួនបែរជាប្រទូស្ដនឹងគេអ្នកសង្គ្រោះនោះវិញ ( ប្រៀបដូចជាមនុស្សអ្នកពឹងរកគេឱ្យចែវទូកចម្លងខ្លួនឱ្យបានឆ្លងទន្លេលុះបានដល់ត្រើយម្ខាងហើយក៏ឡើងទៅលើដីត្រើយហើយបែរជាសើយគូទបង្ហាញមកអ្នកចម្លងខ្លួននោះវិញ; ជាអកតញ្ញូពេញលក្ខណៈជាមនុស្សអាក្រក់ក្រៃលែង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)