ត្រីនេត្រ
គុណនាមនាម
អត្ថន័យ (3)
-
1
គុ., ន.
ដែលមានភ្នែក៣, គឺមំសចក្ខុភ្នែកសាច់គឺភ្នែកមែនទែន, បញ្ញាចក្ខុភ្នែកគឺប្រាជ្ញា ( ប្រាជ្ញាទុកដូចជាភ្នែក ), ធម្មចក្ខុភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង៣នេះហៅថាត្រីនេត្រ។
-
2
នាម
ព្រះសិវៈ ( ព្រះឥសូរ )។
-
3
នាម
ឈ្មោះសាស្ត្រាសម្រាយកាព្យពាក្យ៤ជាច្បាប់សុភាសិតមានក្នុងកម្ពុជរដ្ឋមកយូរហើយ
ឧទាហរណ៍ សាស្ត្រាត្រីនេត្រឬច្បាប់ត្រីនេត្រ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)