ត្រី
អត្ថន័យ (5)
-
1
នាម
សត្វវារិជជាត ( សត្វទឹក ) ក្នុងពួកសត្វមានទ្រនុងខ្នងដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកាខ្លះឥតស្រកាមានឈ្មោះផ្សេងៗច្រើនជាអនេក។
-
2
នាម
ឈ្មោះខ្លាមួយប្រភេទសម្បុរប្រផេះនិងមានស្នាមអុជៗពណ៌ខ្មៅ។
-
3
គុណនាម
បី (៣)។
-
4
នាម
ឈ្មោះកូនចត្រង្គមួយប្រភេទសម្រាប់តម្រៀបនៅជួរមុខ, ម្ខាងមាន៨រួមទាំងពីរខាងមាន១៦ដែលសន្មតទុកជាសេនារេហ៍ពល, វេលាចាប់ផ្ដើមលេងល្បែងនេះគេតែងដើរឬរុញត្រីនេះមុនកូនឯទៀតជាដរាប។
-
5
នាម
ឈ្មោះវល្លិមួយប្រភេទសម្រាប់ប្រើក្នុងការធ្វើ ( ត្បាញ ) ឧបករណ៍នេសាទខ្លះឬក៏ផ្សំជាឱសថបាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)