ឋានបទ្ម
នាម
អត្ថន័យ
-
1
នាម
ពាក្យនេះខ្មែរយើងពីបុរាណប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារដែលរចនាធ្វើជាជើង, ជាទ្រនាប់ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោមហៅថាឈូកផ្កាប់; ដែលផ្ងារឡើងហៅថាឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ឬមានតែឈូកផ្ងារក្ដីឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដីហៅថាឋានបទ្មបានដូចគ្នា
ឧទាហរណ៍ ឋានបទ្មទ្រព្រះពុទ្ធរូប, ឋានបទ្មទេវរូប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)