ដោយ
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ព្រមតាម, ប្រតិបត្តិតាម
ឧទាហរណ៍ កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ។
-
2
ធ.
នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាម
ឧទាហរណ៍ ធ្វើការដោយដៃ, ដើរដោយជើង។ល។
-
3
កិរិយាសព្ទ
ជាប់តាម, ជាប់ទៅជាមួយ
ឧទាហរណ៍ អ្នករើយកអីវ៉ាន់ទៅដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង។
-
4
កិរិយាសព្ទ
សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី
ឧទាហរណ៍ គោដោយញីឈ្មោល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)