ដុប
អត្ថន័យ (3)
-
1
កិ., គុ.កិ.
ដែលឡើងជិះសេះជាដើមជាប់មិនធ្លាក់មើលទៅឃើញឆ្ដុប។
-
2
នាម
គុម្ពោត ( ប្រើតាមទម្លាប់ដោយស្រុក )។
-
3
នាម
មែកឈើផ្សេងៗដែលគេយកទៅបោះដោតផ្ដុំគ្នាក្នុងទឹកធ្វើជាទីជម្រកដើម្បីឱ្យត្រីចូលមកនៅកុះកុំច្រើន, កាលណាគេដឹងថាមានត្រីចូលមកជ្រកនៅច្រើនហើយគេយកបណ្ដាញមងទៅរាយព័ទ្ធជុំវិញហើយរើសម្រាស់នោះចេញអស់ទើបក្រសោបចាប់យកត្រីបានដោយងាយ
ឧទាហរណ៍ ត្រូវធ្វើដុបឱ្យបានពីរបីកន្លែង, ខ្ញុំបានធ្វើដុបរួចហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)