រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ញាតិ

នាម

អត្ថន័យ

  1. 1

    នាម

    អ្នក​ដែល​រួម​ខ្សែ​លោហិត​នឹង​គ្នា​ខាង​មាតា​ឬ​បិតា; ដែល​ហៅ​ថា​ញាតិ​៧​សន្តាន​ឬ​ញាតិ​៧​ជួរ​នោះ​តាម​ន័យ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​លោក​ឱ្យ​រាប់​ថ្នាក់​ខាង​លើ​៣​ជាន់​គឺ​ថ្នាក់​មាតា​បិតា​១, ថ្នាក់​ជីដូន​ជីតា​១, ថ្នាក់​យាយ​ទួត​តា​ទួត​១; ថ្នាក់​ខាង​ក្រោម​ខ្លួន​៣​ជាន់​ទៀត​គឺ​ថ្នាក់​កូន​១, ថ្នាក់​ចៅ​១, ថ្នាក់​ចៅ​ទួត​១​រួម​ជា​៦​ថ្នាក់, ជា​៧​ថ្នាក់​នឹង​ខ្លួន​យើង; មនុស្ស​ទាំង​ប៉ុណ្ណេះ​ហៅ​ថា​ញាតិ​៧​សន្តាន​។​តាម​ន័យ​ក្នុង​ច្បាប់​ក្រម​រដ្ឋប្បវេណី​ខ្មែរ​ឱ្យ​រាប់​ដូច្នេះ​ថា​អ្នក​ដែល​កើត​ចេញ​មក​ពី​គោត្រ​តែ​មួយ​ហៅ​ថា​ញាតិ; មាន​២​ពួក​គឺ​ញាតិ​ជួរ​ខ្សែ​ផ្ទាល់​មួយ​ពួក, សាខា​ញាតិ​មួយ​ពួក; ញាតិ​ជួរ​ខ្សែ​ផ្ទាល់​នោះ​គឺ​អ្នក​ដែល​កើត​គ្នាត​ពី​១​ទៅ​១​តាម​លំដាប់​គឺ​ឪពុក, កូន, ចៅ, ចៅ​ទួត​។​ល​។​រហូត​ដល់​ជាន់​ទី​៧, ញាតិ​ជួរ​នេះ​តាម​តែ​ថ្នាក់​ណា​នឹង​ថ្នាក់​ណា​ក៏​ដោយ​ច្បាប់​ហាម​មិន​ឱ្យ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ; ឯសាខា​ញាតិ​នោះ​គឺ​អ្នក​ដែល​កើត​ចេញ​ពី​គោ​ត្រ​ជាមួយ​គ្នា​ដែរ​តែ​បែក​ទៅ​ជា​មែក​ដទៃ​ដូច​យ៉ាង​បង​ប្អូន​បង្កើត, មាមីង​និង​ក្មួយ, បង​ប្អូន​ជីដូន​មួយ​ជី​ទួត​មួយ​ចុះ​រៀង​ទៅ; ញាតិ​ទាំង​ពីរ​ខាង​នេះ​ច្បាប់​ឱ្យ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន​ពី​ត្រឹម​ថ្នាក់​ទី​៤​គឺ​ពី​ត្រឹម​បង​ប្អូន​ជីដូន​មួយ​ចុះ​រៀង​ទៅ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម