ជើងអាធារ
នាម
អត្ថន័យ
-
1
នាម
ប្រដាប់សម្រាប់ទ្រគម្ពីរ, ប្រដាប់សម្រាប់រង, សម្រាប់ទ្រសៀវភៅដើម្បីស្រួលអានមិនបាច់កាន់ទ្រថ្នម
ឧទាហរណ៍ កាលពីក្នុងសម័យដែលពុំទាន់មានសាលាបាលីរបស់រាជរដ្ឋាភិបាលនៅឡើយ, ភិក្ខុសាមណេរអ្នករៀនប្រែបាលីសុទ្ធតែមានជើងអាធារតម្កល់គម្ពីររៀន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)