ជើង
អត្ថន័យ (5)
-
1
នាម
ឈ្មោះទិសមួយផ្ទុយពីទីសខាងត្បូង, ទិសឧត្តរ : តាមទំនៀមខ្មែរយើងពីបុរាណនៅវេលាដេកគេតែងសណ្ដូកជើងទៅខាងទិសនោះបានជាហៅទិសខាងជើង : កុំប្រើថាជើង, ត្បូង, កើត, លិចឬឡិចឡើយ, ត្រូវប្រើពាក្យខាងឬឯផ្សំផងជាដរាបៈខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ឬឯកើត, ឯត្បូង, ឯលិច, ឯជើង
ឧទាហរណ៍ ផ្ទះប្អូនខ្ញុំនៅខាងជើងផ្សារ។
-
2
នាម
ផ្នែក, ខាង, វិស័យ ( ច្រើនប្រើនៅខាងផ្នែកកងកម្លាំងប្រដាប់អាវុធ )
ឧទាហរណ៍ ទ័ពជើងគោក, មូលដ្ឋាននគរបាលជើងទឹក, សមយុទ្ធយោធាជើងអាកាស។
-
3
នាម
អវយវៈប៉ែកខាងក្រោមសម្រាប់ឈរ, សម្រាប់ដើរ
ឧទាហរណ៍ ជើងមនុស្ស, ជើងមាន់។ល។
-
4
នាម
លើក, ដង ( ភាគច្រើនទាក់ទងនឹងការធ្វើដំណើរការដឹកជញ្ជូនជាដើម )
ឧទាហរណ៍ ជើងហោះហើរពេលព្រឹក, ដឹកទំនិញមួយជើង, ជើងនេះមានអ្នកជិះច្រើន។
-
5
នាម
ព្យញ្ជនៈដែលសរសេរនៅជួរខាងក្រោមជួនក៏លូតហួសទៅខាងលើស្មើព្យញ្ជនៈដែរ។ព្យញ្ជនៈនេះក៏បង្កើតបានជាព្យាង្គសំឡេងឬជួនកាលក៏ « គ » ដែរ
ឧទាហរណ៍ ជើងកសរសេរនៅផ្នែកខាងក្រោមចំណែកជើងរនៅខាងឆ្វេងព្យញ្ជនៈ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)