ជក់
អត្ថន័យ (6)
-
1
នាម
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើសម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។
-
2
កិរិយាសព្ទ
បឺតស្រូបផ្សែង
ឧទាហរណ៍ ជក់បារី។
-
3
កិរិយាសព្ទ
បឺតខ្យល់
ឧទាហរណ៍ ក្ដោងជក់ខ្យល់, រនាំងជក់ខ្យល់ឡើងប៉ោង។
-
4
កិរិយាសព្ទ
ស្រូបបឺតវត្ថុរាវខ្លះ
ឧទាហរណ៍ ក្រណាត់ជក់ទឹក, សំឡីជក់អាល់កុល។
-
5
នាម
សរសៃតូចៗនៃសំបកផ្លែដូងឬស្រទបគល់ធាងត្នោតដែលគេទាញចេញបន្ទាប់ពីដំឱ្យទក់សម្រាប់កែច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ
ឧទាហរណ៍ អម្បោសជក់ដូង, អម្បោសជក់ត្នោត, ពួរជក់ដូង, ខ្សែជក់ត្នោត។
-
6
កិរិយាសព្ទ
ជាប់ចិត្តយ៉ាងខ្លាំង, វក់ឬងប់នឹងអ្វីមួយ
ឧទាហរណ៍ ជក់មើលរឿងភាគ, គាត់ជក់នឹងល្បែង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)