កង
អត្ថន័យ (5)
-
1
គុ.កិ., គុ.
ដែលឮស៊ានរំពង, អឺងកង
ឧទាហរណ៍ ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង។
-
2
កិរិយាសព្ទ
ចាប់ត្រកង; ធ្វើឱ្យមូលជាវង់
ឧទាហរណ៍ កងចំបើងមួយកង, គោកងកន្ទុយ។
-
3
នាម
ពួក, ក្រុម, សង្កាត់, ចង្កោម
ឧទាហរណ៍ កងទ័ព, កងឃុំ, កងខេត្ត, កងធម៌។
-
4
នាម
ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក
ឧទាហរណ៍ កងដៃ, កងជើង, កងក្រវិល។
-
5
នាម
ឈ្មោះនំមួយប្រភេទធ្វើពីម្សៅដំណើបលុញជារាងកងបង់ខ្លាញ់រួចយកទៅជ្រលក់ទឹកស្ករត្នោតរំងាស់លាយល្ងសពីលើ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)