ឱទក
គុណនាម
អត្ថន័យ
-
1
គុណនាម
ដែលរស់នៅក្នុងទឹក
ឧទាហរណ៍ ត្រកួន, កញ្ឆែត ...ជាដំណាំឱទក។ (ព.កា.) រំលឹកឱ្យឧស្សាហ៍ដាំដំណាំឱទកដំណាំឱទកប្រើធ្វើអន្លក់បន្លែក៏បានមានស្រះត្រពាំងខែប្រាំងគង់មាន-ទឹកដក់នៅបាន-យូរត្រូវដាំទៅ។កុំខ្ជិលច្រអូសខ្វះដើរងងូសសុំគេអ្នកក្រៅសុំគេញយពេកអ្នកមានមាត់ឆៅគេស្ដីប្រដៅគួរខ្មាសគេណាស់។ដំណាំឱទកដាំច្រើនអាចលក់ព្រោះកើតរហ័សពុំយូរប៉ុន្មានបានប្រាក់ច្បាស់ៗបានជាចាស់ៗហៅទ្រព្យផ្គាប់ឆ្នាំង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)