រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ឯកអគ្គទេវនិយម

នាម

អត្ថន័យ

  1. 1

    នាម

    ( ទស្សនៈ .) លទ្ធិ​មួយ​ដែល​អនុញ្ញាត​ឱ្យ​មាន​អត្ថិ​ភាព​អាទិទេព​ច្រើន​ប៉ុន្តែ​លទ្ធិ​នេះ​បាន​អះអាង​ថា​មាន​អាទិទេព​តែ​មួយ​អង្គ​គត់​ដែល​ជា​អ្នក​ដឹក​នាំ​កំពូល​របស់​ពួក​អាទិទេព​ទាំង​នោះ​ហើយ​អាទិទេព​អង្គ​នោះ​សក្ដិសម​នឹង​ទទួល​បាន​ភាព​ស្មោះ​ត្រង់​ការ​គោរព​និង​ការ​ស្ដាប់​បង្គាប់​ពី​អាទិទេព​ទាំងឡាយ​។​ឯក​អគ្គ​ទេវ​និយម​ជា​ការ​សម្រុះសម្រួល​រវាង​ពហុ​ទេវ​និយម​ដែល​ជឿ​ថា​មាន​អាទិទេព​ច្រើន​និង​ឯក​ទេវ​និយម​ដែល​ជឿ​ថា​អាទិទេព​មាន​តែ​មួយ​អង្គ​គត់

    ឧទាហរណ៍ ទស្សនវិទូសាសនាខ្លះ​ចាត់ទុកឯកអគ្គទេវនិយមជាដំណាក់កាលកណ្ដាល​ក្នុងការអភិវឌ្ឍពីពហុទេវនិយមទៅជាឯកទេវនិយម។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម