ឧម្មង្គ
នាម
អត្ថន័យ
-
1
នាម
រូងដែលជីកលុងក្នុងដីឬក្នុងភ្នំជាផ្លូវដើរបាន
ឧទាហរណ៍ ជីកឧម្មង្គ, ដើរក្នុងឧម្មង្គ, ឧម្មង្គផ្លូវអយស្ម័យយាន (ព.សា.) ច្រើនហៅអុងមុង្គ)។ (ព.កា.) បញ្ជាក់ឱ្យអានថាអ៊ុមម៉ង់ (បទពំនោល) រីផ្លូវអយស្ម័យយានខ្លះតែងតែមានឧម្មង្គក្នុងភ្នំដែលទើស។ព្រោះចៀសមិនផុតត្រូវជ្រើសយល់ថាអាចរើសយកត្រង់តួភ្នំនេះចុះ។គេគាស់រំលើងថ្មនុះគេចោះទម្លុះឱ្យកើតជាផ្លូវឧម្មង្គ។អយស្ម័យយានបើកត្រង់ចូលតាមឧម្មង្គចេញផុតពីភ្នំទៅស្រួល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)