រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ឧបយុវរាជ

នាម

អត្ថន័យ

  1. 1

    នាម

    ក្សត្រិយ៍​ដែល​កំពុង​ទ្រង់​ព្រះ​យៅវ៍ ( ក្សត្រិយ៍​កំលោះ ) ដែល​មាន​ឋានៈ​ជា​ឧបរាជ​ទី​១​ឬឧបរាជ​ស្ដាំ

    ឧទាហរណ៍ ព្រះបាទសម្ដេចព្រះនរោត្តម​សីហនុវរ្ម័ន​ជាព្រះមហាក្សត្រិយ៍ប្រទេសកម្ពុជាទ្រង់ប្រកបដោយព្រះទសពិធរាជធម៌, ដោយហេតុឋិតនៅក្នុងរាជសម្បត្តិ​ព្រះអង្គពុំអាចញ៉ាំងប្រទេសជាតិដែលកំពុងច្របូកច្របល់​ព្រោះតែ​មានគណៈបក្សច្រើនហួសប្រមាណ​ឱ្យមានដំណើរប្រកបដោយវឌ្ឍនភាពបាន, ទ្រង់ក៏បានសម្រេចព្រះរាជហ្ឫទ័យប្រកាសដាក់រាជ្យនៅថ្ងៃទី២​មីនា​ព.ស. ២៤៩៩​គ.ស. ១៩៥៥​ស្តេចចុះមកទទួលព្រះតំណែងជា​សម្ដេចព្រះឧបយុវរាជវិញ​ដោយបានបង្កើតអង្គការចលនាបង្រួបបង្រួមជាតិមួយ​ឱ្យឈ្មោះថា "សង្គមរាស្ត្រនិយម" ជាលទ្ធិសង្គមនិយមពុទ្ធសាសនា​ដែលមានព្រះអង្គជាព្រះអគ្គមហាប្រធាន​ហើយដែលមានលក្ខន្តិកៈ​ចុះថ្ងៃទី២២​មីនា​ព.ស. ២៤៩៩​គ.ស. ១៩៥៥​បើកឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ឋានៈ​ចូលជាសមាជិក។​តាំងពីអង្គការនេះបានកើតប្រាកដឡើង​ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ, សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់, ប្រជាពលរដ្ឋទាំងបព្វជិតទាំងគ្រហស្ថ​ក៏មានស្វាមីភ័ក្ដិទទួលគោរពយ៉ាងក្រៃលែង​បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍; ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង​ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្ដេចព្រះប្រមុខរដ្ឋតរៀងមក។ល។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម