ឧបករណ៍
អត្ថន័យ (3)
-
1
នាម
សេចក្ដីទំនុកបម្រុង, ការជួយទប់ទល់គ្នា
ឧទាហរណ៍ មានឧបករណ៍ទៅវិញទៅមក។
-
2
នាម
គ្រឿងទប់ទល់, គ្រឿងប្រុង, គ្រឿងប្រកបផ្សំគ្នា
ឧទាហរណ៍ ឧបករណ៍រទេះគ្រឿងរទេះ។
-
3
នាម
គ្រឿងចក្រឬគ្រឿងម៉ាស៊ីនដែលប្រើក្នុងសម័យបច្ចុប្បន្ននេះក៏ចាត់ជាឧបករណ៍ដែរ
ឧទាហរណ៍ (ព.កា.) មុខការរបរត្រូវមានឧបករណ៍ទុកជាជំហរបើខ្វះឧបករណ៍អំណរសាទរក៏ពុំបវរផុតមុខផុតក្រោយ។មាននេះខ្វះនោះមុខការលេះលោះពុំផ្ដល់អំណោយទោះបីផ្ដល់ខ្លះទ្រព្យធនក៏ខ្សោយគួរជនកុំធ្លោយឱ្យខ្វះឧបករណ៍។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)