ច
អត្ថន័យ (4)
-
1
នាម
តួអក្សរទី១ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាចមានអក្ខរសូរអន្តរជាតិ [c] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរស្ទះសិថិលអឃោសៈ។
-
2
កិរិយាសព្ទ
ពុះឈើបំបែកជាពីរដោយដឹងភ្លុក
ឧទាហរណ៍ មនុស្សក្នុងជាន់បុរាណច្រើនចឈើធ្វើជាក្ដារក្រាលព្រោះក្នុងសម័យនោះមានតែដឹងមិនទាន់មានរណារ។
-
3
នាម
ស្បៃហ្នាំងគឺស្បៃសដែលគេត្រដាងបញ្ចាំងស្រមោលរូបស្បែកដាប់រំហោក
ឧទាហរណ៍ ចហ្នាំងឬចណាំង។
-
4
នាម
ឈ្មោះឆ្នាំទី១១ ( សុនខ )
ឧទាហរណ៍ ឆ្នាំច។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)